ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបល្បែងជល់មាន់មួយកន្លែងចាប់យកបានវត្ថុតាងរថយន្ត ម៉ូតូជិត១០គ្រឿង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចបានចុះបង្ក្រាបល្បែងជល់មាន់មួយកន្លែងនៅពោធិ៍សាត់ ដោយចាប់យកបានឡាន១គ្រឿង ម៉ូតូ៧គ្រឿង មាន់៤ក្បាល និងវត្ថុតាងមួយចំនួនផ្សេងទៀតផងដែរ ។

សេចក្តីរាយការណ៍ឲ្យដឹងថា ករណីបង្ក្រាបសង្វៀនជល់មាន់​ ធ្វើឡើងនៅថ្ងៃទី​ ២៩ ខែកក្កដា​ ឆ្នាំ២០១៧​ វេលាម៉ោង ១៣និង១៧នាទី ស្ថិតនៅចំណុច​ទីតាំងផ្ទះរបស់​ ឈ្មោះ​ ណូ​ ផល​ ភេទស្រី អាយុ​ ៥៥​ រស់នៅភូមិ​ ឈើទាល​ ឃុំត្នោតជុំ​ ស្រុកក្រគរ​ ខេត្ត​ពោធិសាត់​ ដោយកម្លាំងអធិការដ្ឋាននគរបាលស្រុក​ ក្រគរដឹកនាំដោយលោក​ វរ:សេយ៍ត្រី​ ម៉ោលសុទ្ធ​ អធិការរងទទួលផែននគរបាលយុត្តិធម៌ ដឹកនាំកំលាំងចូលរួម​៖ ប៉ុស្តិ៍ អូរសណ្តាន់​៥​ រូប ប៉ុស្តិ៍​ បឹងកន្ទួត​២​ រូប​ និងកម្លាំងផ្នែកជំនាញ​៥​ នាក់​ ។

សមត្ថកិច្ចបញ្ជាក់ថា ជាលទ្ធផល បង្ក្រាបបានរួមមាន​ : រថយន្តម៉ាកកាម៉ារី​ ពណ៌ស​ ពាក់ស្លាកលេខ​ បាត់ដំបង​ 2​ A២៩០៣ ចង្កូតស្ដាំ​ ១​ គ្រឿង​, ម៉ូតូ៧​គ្រឿង​ ម្ចាស់ម៉ូតូរត់គេចខ្លួន​អស់, មាន់ជល់៤​ ក្បាល, អង្រុតក្រុងមាន់​៤, ជរ័ហុំសែវៀន​ចំនួន​១​ដុំ, ការ៉ុងអំបិលហុំសៃវៀនចំនួន​ ១ដុំ និងស្បែកជើងចំនួន​ ៣​ គូ ៕ ប៉ឹម ពិន

 


ចែករំលែក៖