ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចបានចុះបង្ក្រាបល្បែងជល់មាន់មួយកន្លែងនៅពោធិ៍សាត់ ដោយចាប់យកបានឡាន១គ្រឿង ម៉ូតូ៧គ្រឿង មាន់៤ក្បាល និងវត្ថុតាងមួយចំនួនផ្សេងទៀតផងដែរ ។
សេចក្តីរាយការណ៍ឲ្យដឹងថា ករណីបង្ក្រាបសង្វៀនជល់មាន់ ធ្វើឡើងនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១៣និង១៧នាទី ស្ថិតនៅចំណុចទីតាំងផ្ទះរបស់ ឈ្មោះ ណូ ផល ភេទស្រី អាយុ ៥៥ រស់នៅភូមិ ឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិសាត់ ដោយកម្លាំងអធិការដ្ឋាននគរបាលស្រុក ក្រគរដឹកនាំដោយលោក វរ:សេយ៍ត្រី ម៉ោលសុទ្ធ អធិការរងទទួលផែននគរបាលយុត្តិធម៌ ដឹកនាំកំលាំងចូលរួម៖ ប៉ុស្តិ៍ អូរសណ្តាន់៥ រូប ប៉ុស្តិ៍ បឹងកន្ទួត២ រូប និងកម្លាំងផ្នែកជំនាញ៥ នាក់ ។
សមត្ថកិច្ចបញ្ជាក់ថា ជាលទ្ធផល បង្ក្រាបបានរួមមាន : រថយន្តម៉ាកកាម៉ារី ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2 A២៩០៣ ចង្កូតស្ដាំ ១ គ្រឿង, ម៉ូតូ៧គ្រឿង ម្ចាស់ម៉ូតូរត់គេចខ្លួនអស់, មាន់ជល់៤ ក្បាល, អង្រុតក្រុងមាន់៤, ជរ័ហុំសែវៀនចំនួន១ដុំ, ការ៉ុងអំបិលហុំសៃវៀនចំនួន ១ដុំ និងស្បែកជើងចំនួន ៣ គូ ៕ ប៉ឹម ពិន