ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចដកហូតតំណែងលោក Anthony Scaramucci ក្រោយរយៈពេលជាងមួយសប្តាហ៍ចូលកាន់តំណែងមួយនេះ។
ប្រធានាធិបតីអាមេរិកយល់ឃើញថា ការវិភាគរបស់លោក Anthony Scaracucci នៅលើបណ្តាញThe New Yorker មិនសមស្រប ហើយលោក ត្រាំ មិនចង់ផ្តល់អម្រែកធ្ងន់ដល់លោក Kelly ។ សារព័ត៌មានរ៉យទ័របានបានដកស្រង់សម្តីលោក Sarah Sanders អ្នកនាំពាក្យសេតវិមានបានបញ្ជាក់កាលពីថ្ងៃទី៣១ ខែកក្កដាថា ដោយមានរំលឹកដល់ឈ្មោះប្រធានការិយាល័យសេតវិមានលោក John Kelly ដែលទើបតែចូលកាន់តំណែងមុននេះដែរ។
មន្ត្រីក្នុងជួរដ្ឋាភិបាលអាមេរិកបានឲ្យដឹងថា លោក Kelly បានស្នើដល់ប្រធានាធិបតី ត្រាំ ឲ្យដកដំណែងលោក Scaramucci ។ លោក Anthony Scaracucci ត្រូវបានប្រធានាធិបតីអាមេរិក ដូណាល ត្រាំ តែងតាំងធ្វើជាប្រធានក្រុមព័ត៌មានរបស់សេតវិមានកាលពីថ្ងៃទី២១ ខែកក្កដា ហើយកាលថ្ងៃទី៣១ ខែកក្កដា ត្រូវបានដកដំណែង។ ឆ្លើយតបនឹងបទសម្ភាស៍របស់សារព័ត៌មាន The new Yorker កាលពីសប្តាហ៍មុនលោក Anthony Scaracucci រិះគន់ដល់លោក Reince Priebus ។
ការវិភាគរបស់លោក Scaracucci ត្រូវបានតំណាងរាស្ត្រជាច្រើនរូប និងមេដឹកនាំសាសនាបង្ហាញការខឹងសម្បាយ៉ាងខ្លាំង តែលោកមិនសុំទោសនោះឡើយ។ ដោយគ្រាន់តែសរសេរនៅលើបណ្តាញសង្គម Twitter របស់ខ្លួនថានឹងមិនប្រើប្រាស់ពាក្យពេជ្យដែលបង្កឲ្យមានវិវាទក្នុងពេលកាន់តំណែងថ្មីឡើយ៕ ម៉ែវ សាធី