នៅតំបន់ភាកខាងកើតនៃប្រទេសចិនប្រឈម និងការវាយប្រហារដោយព្យុះទីហ្វុង បង្កឲ្យមានការខូចខាតទាំងទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សជាច្រើន។
ព្យុះទីហ្វុងបានវាយប្រហារចូលប្រទេសចិនកាលពីថ្ងៃទី៣១ ខែកក្កដា ជាព្យុះទី១០ហើយនៅក្នុងឆ្នាំនេះដែលបានបោកបក់មកលើក្រុង Fuqing នៅវេលាម៉ោង២ និង៥០នាទីនៅខេត្ត Fujian ស្ថិតនៅភាគខាងកើតនៃប្រទេសចិន។
នេះបើយោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ។
កម្លាំងខ្យល់បក់ដែលមានល្បឿនជាអតិបរិមា១៨ម៉ែត្រក្នុង១វិនាទីព្យុះកំបុតត្បូងបានប្រែក្លាយពីព្យុះមួយក្នុងចំណោមព្យុះទី៩ Nesat ដោយបានបោកបក់ដូចគ្នាកាលពីថ្ងៃអាទិត្យ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៦ព្រឹក នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីឧតុនិយមខេត្ត Fujian បានប្រាប់ដូច្នេះ។
កាលពីថ្ងៃអាទិត្យវេលាម៉ោង៤ និង៤០នាទីល្ងាច ព្យុះទីហ្វុងមួយនេះបានបង្កជាគ្រោះបាក់ដីនៅតំបន់ Pingtung នៅកោះតៃវ៉ាន់ផងដែរ។
កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ព្យុះទីហ្វុងនីសាត (Nesat) ដែលជាព្យុះទីហ្វុងលើកទី៩ ហើយសម្រាប់ប្រទេសចិនបានវាយប្រហារបណ្ដាលឲ្យមានការបាក់ដី នៅព្រឹកថ្ងៃអាទិត្យនេះ ស្ថិតនៅខេត្តហ្វូជាំងតំបន់ភាគអាគ្នេយ៍នៃប្រទេសចិន។
យោងតាមការប្រភពព័ត៌មានពីភ្នាក់ងារឧតុនិយមចិនបានឲ្យដឹងថា ព្យុះទីហ្វុងនីសាត ដែលបានវាយប្រហារដោយកម្លាំងខ្យល់ប្រវែង៣៣ម៉ែត្រក្នុង១វិនាទីនៅចំណុចកណ្ដាលរបស់វា បានបោកបក់ឆ្ពោះទៅកាន់ទីក្រុងហ្វូជីងម៉ោងប្រហែលជា៦ព្រឹកបន្ទាប់ពីធ្វើដំណើរកាត់កោះ ផីងតាន។
ចំណែកនៅក្នុងប្រទេសឥណ្ឌាវិញ កំពុងប្រឈមនឹងគ្រោះទឹកជំនន់យ៉ាងខ្លាំង បណ្តាលឲ្យមនុស្សដល់ទៅ២១៣នាក់ស្លាប់។ តាមការផ្សាយរបស់ Channel News Asia ឲ្យដឹង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ថា មន្ត្រីមួយរូបបានបញ្ជាក់ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅឥណ្ឌាមានរហូតដល់២១៣នាក់ ខណៈដែលក្រុមអ្នកជួយសង្រ្គោះ បានបន្តជួយនៅតាមបណ្តាភូមិមួយចំនួនដែលរងគ្រោះដោយទឹកជំនន់។
គិតនៅក្នុងរដ្ឋ Gujarat ចំនួនអ្នកស្លាប់គិតត្រឹមថ្ងៃពុធ សរុបមានចំនួន១២៣នាក់។
លោក A.J Shah នាយកនៃក្រុមប្រតិបត្តិការសង្គ្រោះ នៅរដ្ឋ Gujarat បានប្រាប់ដល់ AFP ថា “ចំនួនអ្នកស្លាប់នៅរដ្ឋ Gujarat នៅក្នុងរដូវវស្សានេះ កើនដល់២១៣នាក់”៕ ម៉ែវ សាធី