ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL)​ បានរៀបចំកម្មវិធីចាប់រង្វាន់លើកទី៣សម្រាប់អ្នកណែនាំរោងការរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃអាទិត្យ ទី៣០ខែកក្កដា ឆ្នាំ ២០១៧ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា​ (CBL) បានរៀបចំកម្មវិធីចាប់រង្វាន់លើកទី៣សម្រាប់អ្នកណែនាំរោងការក្នុងគោលបំណងថ្លែងអំណរគុណ និងបង្ហាញពីការ​យកចិត្តទុកដាក់ខ្ពស់​របស់​ក្រុមហ៊ុន​ចំពោះអ្នកដែលបានណែនាំរោងការអោយជាវស្រាបៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍។ កម្មវិធីចាប់រង្វាន់នេះបានធ្វើឡើងនៅក្នុងកម្មវិធី Anchor Fun Zone របស់ទូរទស្សន៍ PNN ដោយមានការចូលរួមពីថ្នាក់គ្រប់គ្រងក្រុមហ៊ុនភ្ញៀវកិត្តិយស  និងអ្នកសារព័ត៌មានជាច្រើន។

ក្នុងការ​ចាប់ឆ្នោតលើកទីបីនេះ អ្នកណែនាំរោងការចំនួនបីនាក់មាន​សំណាង​បានឈ្នះ​រង្វាន់រ៉ឺម៉កកង់បីដែលមានបិទស្លាកសញ្ញាស្រាបៀរអាន់ឆ័រយ៉ាងស្រស់ស្អាតជាមួយនឹងស្រាបៀរអាន់ឆ័រដប ៨០ កេស។ អ្នកមាន​សំណាងទាំងបីនាក់គឺ៖

 

លេខ ឈ្មោះអ្នកឈ្នះរង្វាន់ លេខទូរស័ព្ទ ខេត្ត/ក្រុង
1 មាស សុភី 017​ 411244 ព្រៃវែង
2 ពុធ ណារិន 016 633 599 ភ្នំពេញ
3 វឌ្ឍនៈ 070 864444 ភ្នំពេញ

 

សូមកុំទាន់អាល់អស់សង្ឃឹម ចំពោះកម្មវិធីបន្ទាប់ លោកអ្នកនឹងអាចឈ្នះរង្វាន់រថយន្តដឹកទំនិញ១ គ្រឿង ដោយលោកអ្នកគ្រាន់តែណែនាំស្រាបៀររបស់ក្រុមហ៊ុនយើងខ្ញុំដែលរួមមានស្រាបៀរ Heineken,ABC, Tiger, Anchor, និង Gold Crown ទៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍ ដូចនេះក្រុមហ៊ុនយើងខ្ញុំនឹងស្វែងរកអ្នកណែនាំរោងការរូបណាដែលបានណែនាំរោងការចំនួនច្រើនជាងគេដើម្បីឈ្នះរង្វាន់ តាមរយៈការចុះឈ្មោះជាមួយសេវាបម្រើអតិថិជនរបស់ក្រុមហ៊ុនយើងខ្ញុំ ទូរស័ព្ទលេខ​៖ 011 222 400 / 011 333 500

 

ពិសាដោយការទទួលខុសត្រូវ

អត្ថបទ៖ ថម សន


ចែករំលែក៖