ខេត្តកំពតៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកាងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើស តំណាងដ៍ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ឧត្តមសេនីយ៍ ជាគណៈប្រតិភូ លោកមេបញ្ជាការខេត្ត លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន នាយ នាយរងការិយាល័យ ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្ត សរុបចំនួន៧៥នាក់ ៕ សុខ ខេមរា
រឿងទាក់ទង
ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំស្តីពីការកំណត់លក្ខណៈសម្បត្តិ និងនីតិវិធីនៃការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ
March 11, 2022
ការបន្តឧបត្ថម្ភរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជាឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះ វិស័យសុខាភិបាលកម្ពុជា
May 25, 2021
មេធាវីម្នាក់បើករថយន្តថយក្រោយចេញពីការិយាល័យកិនក្មេងប្រុសអាយុ១ខួប៣ខែម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម
May 24, 2021
ការជួយសត្វអនាថាជួយឱ្យយុវជន ធូធារ៉ា ជាប់វគ្គផ្តាច់ព្រ័ត្រនៃ កម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart
May 14, 2021
មូលនិធិគ្រោះទឹកជំនន់របស់ក្រុមហ៊ុន Smart Axiata ទទួលបានទឹកប្រាក់បរិច្ចាគចំនួន ៤ម៉ឺនដុល្លារ ដើម្បីជួយអ្នករងគ្រោះទឹកជំនន់នៅ បន្ទាយមានជ័យ និងបាត់ដំបង
October 22, 2020
ដំណឹងបឋម៖ សមត្ថកិច្ចកំពុងឡោព័ទ្ធជនសង្ស័យជួញដូរគ្រឿងញៀន ខណៈជនល្មើសបាញ់គម្រាមរកមធ្យោបាយរំដោះខ្លួន
August 12, 2020