ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងនៅស្តុបទួលទំពូងរបួសធ្ងន់ស្រាល៥នាក់

ចែករំលែក៖

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ បានកើតឡើងរវាងរថយន្តហាយឡែនឌ័រ និងរថយន្តក្រឡុកសុីម៉ង់ត៍ដែលបើកលឿនដូចគ្នាហើយបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកបើកបររថយន្តហាយឡែនឌ័រ និងអ្នករួមដំណើររងរបួសធ្ងន់ និងស្រាល៥នាក់បង្កឲ្យមានការភ្ញាក់ផ្អើលដល់រថយន្តសាំមុយចេញមកដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ឋត់នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវលេខ៤៣២ កែងផ្លូវលេខ១៦៣ ត្រង់ចំណុចស្តុបទួលទំពូង ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន។

តាមសាក្សីដែលបានឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តក្រឡុកសុីម៉ង់១គ្រឿង ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 5A-0946 បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសទៅពីកើតទៅលិច។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តហាយឡែនឌ័រពណ៌ស១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2AD-0654 បើកបរ និងរួមដំណើរដោយមនុស្សប្រុស៥នាក់ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន។ លុះដក់ចំណុចកើតហេតុបើកបរមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តក្រឡុកសុីម៉ងត៍ចំចហៀងចខាងឆ្វេងបណ្ដាលឲ្យរថយន្តក្រឡុកសុីម៉ង់ត៍រេចង្កូតឡើងចញ្ចើមផ្លូវ ចំណែករថយន្តហាយឡែនឌ័ររងការខូចខាតផ្នែកខាងមុខទាំងស្រុង។ ភ្លាមៗអ្នកបើកបររថយន្តក្រឡុកសុីម៉ង់ត៍ចុះពីរថយន្តរួចឡើងជិះរថយន្ត១គ្រឿងទៀតគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុវាសវែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ភារ៉ា ដង្កោ


ចែករំលែក៖