ខេត្តកំពង់ធំ៖ ក្រោយពីលោកអភិបាលខេត្តចាស់បានចូលនិវត្តន៍ បានបន្សល់ទុកនកនូវគំរោងសាងសង រូបសំណាក់ដាវដែកកំពង់ស្វាយ នៅមេម៉ាយ ពុំមានការសាងសងបន្ដឡើយ ឥឡូវក្លាយជាកន្លែងចាក់សំរាម គរ រាយប៉ាយ ពីសំណាកបងប្អូនអ្នកលក់ដូរនៅទីនោះ ដោយពុំមានការគ្រង់គ្រោងកាក់សំណល់អោយបានត្រឹមត្រូវឡើយ ជាហេតុធ្វើមានការរឹះលើអាជ្ញាធរមូលដ្ឋាន គ្មានការចំណាត់ គ្មានភាពទទួលខុសត្រូវ មានទីតាំងនេះ ស្ថិតនៅចំនុចថ្នល់បែក ក្នុងភូមិ ថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ មិនតែប៉ុណ្ណោះ ថ្នលនៅបរិវេណនោះកំពុងតែស្រុតខូចខាត់ ដក់ទឹក ស្ទើរគ្រប់ទីកន្លែង និងមានក្លិនស្អុយរលួយ ដែលមិនសាកសមជាខេត្តដែលទទួលបាន ផ្ការដួល2ទងដែលតំណាងអោយ ទីក្រុងស្អាត រមណីយដ្ឋានល្អនោះឡើយ។
ពាក់ព័ន្ធបញ្ហានេះ ធ្លាប់បានសម្ភាសន៍ លោក អ៊ា គឹម ឡូន អភិបាលក្រុងស្ទឹងសែន ម្ដងហើយ លោកថាក្រៅតំបន់លោកគ្រប់គ្រោង តែលោកថាចាំសួរទៅ អាជ្ញាធរស្រុក កំពង់ស្វាយអោយគេចុះមកពិនិត្យ រហូតមកដល់ពេលនេះទើបដឹងថាលោក ឆ្លើយ អោយផុតតែពីមាត់ យករួចខ្លួនតែប៉ុណ្ណោះ ឥឡូវនេះជិតដល់ថ្ងៃ អបអរសាទរ ក្នុងការប្រារព្ធពិធីបួងសួងសុំសេក្តីសុខសេក្តីចំរើនទៅតាមប្រពៃណីជាតិនៅប្រាសាទសំបូរព្រៃគុក ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១៧ ខាងមុខហើយតែពុំឃើញមានអាជ្ញាធរណាចាត់ការវិធានការបោស សំអាតនៅឡើយទេ។
លោក អ៊ុតបុត អភិបាលស្រុកកំពង់ស្វាយ បានឆ្លើយក្នុងកិច្ចសម្ភាសតាមទូស័ព្ទថា ក្រោយកិច្ចប្រជុំយើងនិង និងរៀបចំក្រុមសំអាតដែលនិងចុះ ត្រួតពិនិត្យមើលនិងចាត់វិធានការសំអាតនៅថ្ងៃច័ន្ទខាងមុខ ហើយ តទៅមិនអនុញាតិ អោយ ប្រជាពលរដ្នលក់ដូរសំរាមបោះចោល ផ្ដេសផ្ដាសតទៅទៀតទេ៕ ប៊ុនរិទ្ធី