ខេត្តស្វាយរៀងៈ ស្ត្រីសង្ស័យវិកលចរិកម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានប្រើហិង្សាដោយយកកាំបិតកាប់ទៅលើឪពុករបស់ខ្លួនជាច្រើនបណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានអ្នកភូមិជួយអន្តរាគមន៏ដឹកមកាន់មន្ទីពេទ្យខេត្តស្វាយរៀង។
ការប្រើហឹង្សានេះបានកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅវាលស្រែក្នុង ភូមិខ្នុរខាងជេីង ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ។
សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា ជនរងគ្រោះជាឪពុកមានឈ្មោះ ព្រំ សាមឿន អាយុ៧៣ ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិឃុំកើតហេតុខាងលើដោយរងរបួសក្បាលនិងដងខ្លួន១៨កាំបិតធ្ងន់ធ្ងរត្រូវបានដឹកមកកាន់មន្ទីពេទ្យខេត្តស្វាយរៀង។
ចំណែកស្ត្រីជាកូនសង្ស័យវិកលចរិកមានឈ្មោះឃឹម ស្រីនួន ស្រីអាយុ២៥ ឆ្នាំរស់នៅជាមួយគ្នា។
តាមអ្នកភូមិបានឲ្យដឹងថាស្ត្រីឈ្មោះ ឃឹម ស្រីនួន គឺជាមនុស្សវិកលចរិកហើយកាលពីឆ្នាំ ២០១៦ ក្រុមការងាររបស់ ABC ក៏បានយកទៅព្យាបាលម្ដងហើយតែមិនជា ក៏បញ្ជូនមកឲ្យក្រុមគ្រួសារវិញ ។
ប្រជាពលរដ្ឋក្នុងភូមិខាងលើសូមនូមពរដល់អាជ្ញាធរមូលដ្ឋានមេត្តាយកស្ត្រីខាងលើដាក់ទៅកន្លែងណាផ្សេង ព្រោះបើដោះលែងឲ្យមានសេរីភាពអាចថ្ងៃក្រោយធ្វើរឿងបែបនេះទៀតបង្កឲ្យមានរឿងរ៉ាវកាន់តែធំ ៕ យឹម សុថាន