ខេត្តឧត្តរមានជ័យៈ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋប្រមាណជាង២០០នាក់ មកពីភូមិអូតាម៉ែង សំរុកចូលសាលារឃុំអន្លង់វែង ជុំវិញរឿងលោក វង្ស ភក្រ័ ជាមេឃុំបានដាក់លិខិតកោះហៅពួកគាត់មកផ្ដិតមេដៃ ធ្វើកិច្ចសន្យានៅសាលាឃុំរឿងបង្កបង្កើនផលនៅក្នុងដីសហគមន៍ ដោយចោទប្រជាពលរដ្ឋនៅទូទាំងអូតាម៉េងថា ជាជនល្មើសដែលបានប្រព្រឹត្តបទល្មើសនៅក្នុងតំបន់សហគមន៍សាមគ្គីសង្គ្រោះព្រៃឈើ។
ប្រជាពលរដ្ឋដែលបានមកសាលាឃុំបានឲ្យដឹងថា ពួកគាត់មិនពេញចិត្តនិងទង្វើរបស់លោកវង្ស ភក្រ័ជាមេឃុំនោះឡើយ ដែលបានចោទពួកថា ជាជនល្មើស ដោយចង់ក្ដោបក្ដាប់លេបដីសហគមន៍ជាមួយនឹងអ្នកមានអំណាចផ្សេងៗទៀត ដែលពួកគាត់បានកាន់កាប់ដីស្រែចំការមានទាំងផលដំណាំ ផ្ទះសម្បែងនៅក្នុងដីសហគមន៍ មុនសហគមន៍កកើតទៅទៀត។
លោកវង្ស ភក្រ័ មេឃុំអន្លង់វែងបានប្រាប់ទៅកាន់ពលរដ្ឋថា រូបគាត់ធ្វើតាមបទបញ្ជារបស់ថ្នាក់លើដោយមានលោកហោជិន រវះយុទ្ធអភិបាលស្រុកអន្លង់វែង ដោយលោកមេឃុំថា ការដាក់លិខិតឲ្យបងប្អូនមកផ្ដិតមេដៃនេះ គឺដើម្បីស្រង់ទិន្នយ័ចំនួនគ្រួសារ និងចំនួនផ្ទៃដីពិតប្រាកដ តែប្រជាពលរដ្ឋថា ភាសាលោកវង្ស ភក្រ័ជាមេឃុំជាភាសាដោះសារ ដោយផ្ទុយទាំស្រុងទៅលើលិខិតដែលពួកគាត់បានផ្ដិតមេដៃ ដោយចោទពួកគាត់ថា ជាជនល្មើសដែលបានបង្កបទល្មើសក្នុងព្រៃសហគមន៍ និងឲ្យពួកគាត់ប្រគល់ដីជួនរដ្ឋវិញ។
មានប្រជាពលរដ្ឋខ្លះ បានលើកឡើងថា មានក្រុមព្រឹក្សារឃុំម្នាក់បានទៅនិយាយឌឺដងផ្លែផ្កាដាក់ពលរដ្ឋថា ពួកគេមិនខ្វល់ពីរឿងនាក់គាំទ្រ ឬមិនគាំទ្របក្សទេ ហើយក៏មិខ្វល់រឿងសន្លឹកឆ្នោតនៅឆ្នាំ2018ដែរ អ្វីដែលសំខាន់គឺពួកគេឈ្នះពលរដ្ឋហើយបានដី។
ដោយសាតែលឺសំឡេងអាជ្ញាធរបែបនេះ ក៍បានធ្វើឲ្យប៉ះពល់ដល់អារម្មណ៍ពលរដ្ឋភាគច្រើន ដែលបានគាំទ្រសម្ដេចហ៊ុន សែននិងគាំទ្រគណបក្សប្រជាជនរហូតមកអស់សង្ឃឹមជាខ្លំាង។
ប្រជាពលរដ្ឋបានសូមសំណូមពរដល់ដល់លោកមេឃុំឲ្យបញ្ឃប់ការដាក់លិខិតបង្ខំឲ្យពួកគាត់ផ្ដិតមេដៃទៅទៀត បើហៅមកសួរនាំ បាន ពួកគាត់នឹងមកតាមការណាត់ ៕ ប៉ែន នួន