ភ្នំពេញ៖ ចាប់តាំងពី ក្រុមអត្តពលិក កីឡាវ៉ូវីណាមកម្ពុជា ឈ្នះមេដាយ នៅព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក លើកទី៥នៅទីក្រុងញូដេលី ប្រទេសឥណ្ឌា ចំនួន១១គ្រឿង រហូតដល់ ២២គ្រឿងនោះ ត្រូវបានមហាជនដាក់ការសង្ស័យយ៉ាងខ្លាំង ហើយបញ្ហានេះ ត្រូវអ្នកជំនាញកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការអូឡាំពិកកម្ពុជា ស្រាយបំភ្លឺរាល់ចម្ងល់ និងមន្ទិលសង្ស័យទាំងឡាយ នៅចំពោះមុខក្រុមអ្នកសារព័ត៌មានថា “គ្រប់ប្រភេទកីឡា ទាំងកីឡាអូឡាំ និងកីឡាមិនអូឡាំពិក ត្រូវបានរៀបចំការប្រកួត និងចាត់ថ្នាក់ប្រកួតខុសៗគ្នា គឺប្រកួតជាលក្ខណៈ និង ជាលក្ខណៈប្រយុទ្ធតាមប្រភេទទម្ងន់ ស្រប់ជា មួយឈ្មោះព្រឹត្តិការណ៍ របស់គេ ” ។
លោក វ៉ាត់ ចំរើន អគ្គលេខាំធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងក្រោយបញ្ចប់ការទទួលស្វាគមន៍ ដំណើរវិលត្រឡប់ របស់អត្តពលិក កីឡាវ៉ូវីណាមនាព្រឹកថ្ងៃទី៧ខែសីហា ថា“គ្រប់ប្រភេទកីឡាទាំងកីឡាអូឡាំនិងកីឡាមិនអូឡាំពិក ត្រូវបានរៀបចំការប្រកួត និងចាត់ថ្នាក់ប្រកួតខុសៗគ្នាគឺប្រកួតជាលក្ខណៈ និង ជាលក្ខណៈប្រយុទ្ធតាមប្រភេទទម្ងាន់ ស្រប់ជា មួយឈ្មោះព្រឹត្តិការណ៍ របស់គេ ”។ តួយ៉ាងដូចជាប្រភេទកីឡាប៉េតងដែលចូលក្នុងកម្រិតជើងឯកពិភពលោក គឺលំបាកមែនទែន ព្រោះកីឡាប៉េតង់មានវិញ្ញាសាតិចនូវកម្រិតពិភពលោកគេកំណតវិញ្ញាសាដោយឡែកកីឡាវ៉ូវីណាមនេះ គេហៅក្បាច់គុន ដូច្នេះក្បាច់គុន គេបានចែកចេញពីប្រភេទ វិញ្ញាសាសម្តែង និងវិញ្ញាសាប្រយុទ្ធ តាមប្រភេទគីឡូ ដូចការប្រកួតកីឡាប្រដាល់គុនខ្មែររបស់យើងដែរ ។
លោកអគ្គលេខាធិកាបញ្ជាក់ថា ដូច្នេះបើកីឡានោះមានវិញ្ញាសាច្រើនឱកាសរកមេដាយ បានច្រើន តែបើវិញ្ញាសា កីឡានោះតិច ឱកាសរកមេដាយក៏តិចដែរ។ អីចឹងនេះហើយគឺជាភាពខុសគ្នានៃការប្រកួតកីឡានីមួយៗ ចឹងហើយយើងត្រូវមើ បទបញ្ជាការប្រកួត ត្រូវមើលពីកម្រិតនៃការរៀបចំ និងកម្រិតដាក់ចំនួនវិញ្ញាសា ។ ឥឡូវយើង ឃើញថា វ៉ូវីណាម ទទួលបានមេដាយច្រើន។ រីឯកីឡាប៉េតង់មានការលំបាក់ច្រើនព្រោះវិញ្ញាសាគាត់តិចនៅពេលចូលទៅប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកម្តងៗគឺវិញ្ញាសាក្នុងព្រឹត្តិការន៍នោះតិច ប៉ុន្តែវាជាសមិទ្ធិផលមួយ ជាការខិតខំប្រឹងប្រែងមួយ ត្បិតវិញ្ញាសាតិច តែការប្រកួតប្រជែងកាន់តែធំ កម្រិតលេងតែខ្លាំង ហើយយើងក៏មិនអាចវាយតម្លៃថា នរណាលើសនរណាបានដែរ កាលណាចូលដល់កម្រិតពិភពលោកហើយ គេមានលក្ខណៈសម្បត្តិបច្ចេកទេសពិសេស គេក៏ពង្រឹងការហ្វឹកហាត់ យើងក៏បង្កើនការហ្វឹកហាត់ ដូច្នេះយើងគ្មានឱកាសនិងបន្លំ ឬក៏និយាយថា ការឈ្នះដោយចៃដន្យបានទេ។
លោកបានបញ្ជាក់បន្ថែមថា តាមគោលការ នៃអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជាមិនមានការប្រែប្រួលអ្វីឡើយ នៅតែរក្សាគោលការដដែល ព្រោះសម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលណាយើងបានមេដាយកម្រិតពិភពលោក ត្រូវតែធ្វើដែលអ្វីធ្លាប់បានធ្វើកន្លងទៅអីចឹងដែរ គឺមានរៀបចំតូស ១២គ្រឿងអមក្បួនហែរ មានការទទួលជួបសម្តេចតេជោដោយផ្ទាល់ មានការផ្តល់ប្រាក់រង្វាន់តាមអនុក្រឹត្យដែលមានចែង ដូច្នេះមេដាយមាស១គ្រឿងទទួលបានថវិកាចំនួន១២០លានរៀល មេដាយប្រាក់១គ្រឿង ទទួលបានដថវិកាចំនួន៨០លានរៀល និងមេដាយសំរឹទ្ធិ១គ្រឿង ទទួលបានថវិកាចំនួន៦៤លានរៀល។
គួររំលឹកថា អត្តពលិកកីឡាវ៉ូវីណាមកម្ពុជា បានចេញដំណើរ ទៅចូលរួមការប្រកួត កីឡាវ៉ូវីណាម ជើងឯកិភពលោកលើកទី៥ នៅទីក្រុងញូដេលី ប្រទេសឥណ្ឌា ចំនួន៥ថ្ងៃ ចាប់ថ្ងៃទី១ដល់ថ្ងៃទី៥ខែសីហាឆ្នាំ២០១៧ និងបានវិលត្រឡប មកដល់មាតុភូមិវិញ កាលពីព្រឹត្តិការណ៍ថ្ងៃទី ៧ខែសីហាឆ្នាំ២០១៧ ដោយនាំមកនូវមេដាយមាសចំនួន៤គ្រឿង មេដាយប្រាក់ចំនួន៩គ្រឿងនិងមេដាយសំរឹទ្ធិចំនួន៩គ្រឿង បន្ទាប់ពីប្រកួតឈ្នះមេដាយលើវិញ្ញាសាមួយចំនួនក្នុងចំណោមវិញ្ញាសា ប្រកួតចំនួន២៩វិញ្ញាសា ខណៈដែលកម្មវិធីនោះ បានកំណត វិញ្ញាសាឲ្យប្រទេសសមាជិកនីមួយៗចូលរួមប្រកួតចំនួន៤៥វិញ្ញាសា ៕ សារីម