ព័ត៌មានទាន់ហេតុការណ៍៖

លោក សេង សីលា៖ គណបក្សប្រជាជនកម្ពុជារួមសុខរួមទុក្ខគឺនៅជាមួយបងប្អូនជាប្រចាំក្នុងមូលដ្ឋានមិនឲ្យបងប្អូនលំបាកឡើយ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក សេង សីលា អភិបាលក្រុង និងជាប្រធានគណបក្ស ប្រជាជនក្រុងបាវិតបានថ្លែងថា គណបក្សប្រជាជនរួមសុខរួមទុក្ខគឺនៅជាមួយបង ប្អូន និងចុះជាប់ជាប្រចាំក្នុងមូលដ្ឋានជា និច្ចមិនឲ្យបងប្អូនជួបការលំបាកឡើយ។

ការថ្លែងបែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ ពី ប្រធានគណបក្សប្រជាជនក្រុងបាវិតលោក សេង សីលា ព្រមទាំងក្រុមការងារបានចុះសួរសុខទុក្ខផ្ទាល់ដល់សមាជិក សមាជិកាបក្សភូមិដែលចាស់ជរា និង មានជំងឺ ព្រមទាំងមានជីវភាពលំបាកខ្វះខាតចំនួន១៤គ្រូសារនៅភូមិកណ្ដាល និងភូមិប្រាសាទក្នុងសង្កាត់ប្រាសាទ ក្រុង បាវិត។

លោក សេង សីលា បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីលោកស្រី ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយខេត្តស្វាយរៀង ក៏ដូចជាលោក ម៉ែន វិបុល ប្រធានគណបក្សប្រជាជនខេត្ត ដែលតែងតែគិតគូរដល់ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ទីណាមានទុក្ខ ទីនោះមានក្រុមការងាររបស់គណបក្ស ប្រជាជនក្រោមការដឹកនាំដ៏ត្រឹមត្រូវ និង ឆ្លាតវៃរបស់ប្រមុខថ្នាក់ដឹកនាំដែលមាន សម្ដេចតេជោ ហ៊ុន សែន និងសម្ដេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជានិច្ច។

ក្នុងឱកាសនោះលោកក៏បានផ្តាំផ្ញើ ដល់សមាជិកសមាជិកាបក្សភូមិដែល ចាស់ជរាមានជីវភាពក្រីក្រ និងមានជំងឺ សូមទទួលទានមានអនាម័យ និងសូម កុំបន្ទោបង់ ពាសវាលពាសកាល ព្រោះនាំ ឲ្យមានការឆ្លងមេរោគ និងត្រូវទទួលទាន ទឹកដាំពុះ។

បន្ទាប់មកលោកក៏បានឧបត្ថម្ភថវិកា ផ្ទាល់ខ្លួនរបស់លោកដល់បងប្អូន១៤ គ្រួសារមកពី២ភូមិដោយមួយគ្រួសារ ទទួលបានថវិការចំនួន៥ម៉ឺនរៀល៕ យឹម សុថាន


ចែករំលែក៖