ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបញ្ជូនជនសង្ស័យ៦នាក់ទៅតុលាការ

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយនគរបាលក្រុងស្វាយរៀង និងនគរបាលស្រុករំដួលបានចុះបង្ក្រាបមុខសញ្ញាចែកចាយជួញដូរ និងប្រើប្រាស់ថ្នាំញៀនយ៉ាងសកម្មនៅក្រុងស្វាយរៀង ស្រុករំដួល និងនៅតាមតំបន់ផ្សេងៗទៀតក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀងជាបន្តបន្ទាប់ដោយឃាត់ ខ្លួនបានជនសង្ស័យប្រុសស្រី៦នាក់ដែលករណីចុះបង្ក្រាបនេះធ្វើឡើងចាប់ពីថ្ងៃទី ៤-៥ ខែសីហា ស្ថិតនៅស្រុករំដួល និង ក្រុងស្វាយរៀង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជន សង្ស័យដែលត្រូវឃាត់ខ្លួនទី១.ឈ្មោះ កែវ វាសនា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ រោងចក្រ មានទីលំនៅភូមិពោធិ៍តារស់ ឃុំ បាសាក់ ស្រុកស្វាយជ្រំ ទី២.ឈ្មោះ តូច សីហា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្ម ករ មានទីលំនៅភូមិតាជោរ សង្កាត់ស្វាយ តឿ ក្រុងស្វាយរៀង ទី៣.ឈ្មោះ ញឹម ភក្តី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិត ប្រាកដ រស់នៅភូមិចក ឃុំកំពង់ចក ស្រុក រំដួល ខេត្តស្វាយរៀង ទី៤.ឈ្មោះ នួន ភ័ក្ត្រា អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិគក់ប៉ែ សង្កាត់ចេក ក្រុង ស្វាយរៀង ទី៥.ឈ្មោះ ឥន យ៉នច័ន្ទសិទ្ទ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិអណ្តូងក្សាំង ឃុំពងទឹក ស្រុក រំដួល ខេត្តស្វាយរៀង និងទី៦.ឈ្មោះ កៅ ស្រីមុំ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរមិនពិត ប្រាកដ រស់នៅផ្ទះជួលភូមិមេភ្លើង សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយ រៀង។

ករណីនេះ សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា មេតំ ហ្វេតាមីន (ICE) ៥កញ្ចប់ (ធំ១តូច៤), ម៉ូតូ៣គ្រឿង, ទូរស័ព្ទដៃចំនួន៥គ្រឿង និង សម្ភារមួយចំនួន។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ត្រូវបានសមត្ថកិច្ចនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ ២០១៧៕ យឹម សុថាន


ចែករំលែក៖