ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងបដិសេធពិភាក្សាជាមួយកូរ៉េខាងត្បូងបើទោះរងសម្ពាធ

ចែករំលែក៖

កូរ៉េខាងជើងបានច្រានចោលសំណើ ពិភាក្សាជាមួយកូរ៉េខាងត្បូងនៅក្នុងជំនួបពិភាក្សាដ៏កម្រមួយរវាងរដ្ឋមន្ត្រីការបរទេស កូរ៉េខាងទំាង២ បន្ទាបពីកិច្ចប្រជុំអាស៊ាននៅទីក្រុងម៉ានីលប្រទេសហ្វុីលីពីនរួចមក។

សារព័ត៌មានរ៉យទ័របានផ្សាយថា រដ្ឋ មន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung wha បានចាប់ដៃជាមួយ សមភាគីកូរ៉េខាងជើងលោក Ri yong ho នៅមុនពិធីជប់លៀងក្នុងកិច្ចប្រជុំអាស៊ាន។ លោកស្រីបានជំរុញឲ្យលោក Ri ទទួល យកសំណើសុំពិភាក្សាថ្នាក់យោធារវាង កូរ៉េទាំង២ដើម្បីបញ្ចប់សភាពការណ៍តានតឹងនៅឧបទ្វីបកូរ៉េ។ ក្រៅពីនេះនៅមាន កិច្ចពិភាក្សាដើម្បីជួបជុំគ្រួសារបែកបាក់ ផងដែរ។

ប៉ុន្តែលោក RI បានឆ្លើយតបថា «ពឹងផ្អែកទៅលើស្ថានភាពនាពេលបច្ចុប្បន្ន កូរ៉េខាងត្បូងបានសហការជាមួយអាមេរិក ដើម្បីដាក់គំនាបទៅលើកូរ៉េខាងជើង ដូច្នេះ សំណើពិភាក្សានោះ គឺមិនមានចិនស្មោះ ឡើយ។ នេះជាលើកទីមួយដែលមាន ជំនួបពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសកូរ៉េទាំង២ចាប់តាំងពីលោក មូន ជេ អុីន ឡើងកាន់តំណែងជាប្រធានាធិបតីកាលពីខែ ឧសភា កន្លងមក។

នៅពេលដែលកូរ៉េខាងជើងបដិសេធ ពិភាក្សាជាមួយទីក្រុងសេអ៊ូលត្រូវបាន ប្រកាសជាសាធារណៈចំពេលដែលមេដឹកនាំទាំង២អាមេរិក កូរ៉េខាងត្បូងសម្រេច ពិភាក្សគ្នាស្វែងរកវិធីសាស្ត្រទប់ទល់កូរ៉េខាងជើង។

នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទរយៈពេលជាង១ម៉ោង កាលពីថ្ងៃទី៧ ខែសីហា លោកប្រធានាធិបតី ដូណាល់ ត្រាំ និង សមភាគីមូនជេអុីន ព្រមព្រៀងគ្នាថា កូរ៉េខាងជើងគំរាមកំហែងដោយផ្ទាល់ទៅលើកូរ៉េខាងត្បូង និងអាមេរិក ជប៉ុន និង ប្រទេសនៅលើពិភពលោកថែមទៀត ផង។

ជាមួយគ្នានោះដែររដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងបានអំពាវនាវឲ្យបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ បន្តគាំទ្រដល់កិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីបញ្ចប់ការគំរាមកំហែង នុយក្លេអ៊ែររបស់ ប្រទេសផ្ដាច់ការកូរ៉េខាង ជើង និងលើកកម្ពស់ចំណងទាក់ទងឆ្លង ដែន។

លោកស្រី Kang Kyung-wha និង សមភាគីរបស់លោកស្រី នៃសមាគមប្រជា ជាតិ អាស៊ីអាគ្នេយ៍ដែលមានសមាជិក១០ប្រទេសបានធ្វើកិច្ចប្រជុំទ្វេភាគីលើកទី២០ ខាងក្រៅកិច្ចចរចាពាក់ព័ន្ធអាស៊ាន មួយ នៅក្នុងរដ្ឋធានី ម៉ានីលប្រទេសហ្វុីលីពីន ដែលលោកស្រីបានបង្ហាញខ្លួនជាលើក ដំបូងស្តីពីកិច្ចការបរទេសពហុភាគី។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះលោកស្រី Kang បានពន្យល់ពីគោលនយោបាយ របស់រដ្ឋាភិបាលទីក្រុងសេអ៊ូលថ្មីចំពោះ របបនយោបាយដែលរួមបញ្ចូលទាំងគំនិតផ្តួចផ្តើមនៅទីក្រុងប៊ែរឡាំង របស់ប្រធានា ធិបតីលោក មូន ជេអ៊ីន កាលពីខែមុនដើម្បី ស្វែងរក ការផ្សារភ្ជាប់ជាមួយក្រុងព្យុងយ៉ាង ធ្វើឲ្យបានការបោះបង់អាវុធនុយក្លេអ៊ែរ និងកសាងសន្តិភាព យូរអង្វែងនៅឧបទ្វីប កូរ៉េ៕ ម៉ែវ សាធី

លោកស្រី Kang Kyung wha រដ្ឋមន្ត្រីការបរទេសកូរ៉េខខាងត្បូង


ចែករំលែក៖