ខេត្តស្វាយរៀង៖ ឃាតកដែលបានរំលោភសម្លាប់ប្លន់យកទ្រព្យសម្បត្តិនារីវ័យ១៨ឆ្នាំជាបុគ្គលិកកាស៊ីណូនៅក្រុងបាវិត គ្រាដែលនាងត្រឡប់មកពីចូលរួមខួបកំណើតនៅគេនៅខេត្តព្រះវិហារ សមត្ថកិច្ចនៅមិនមិនទាន់ចាប់ខ្លូនជនដៃដល់នៅឡើយទេ។
គួរបញ្ជាក់ថា ក្រោយពីមានករណី រំលោភសម្លាប់ប្លន់យកទ្រព្យសម្បតិ្តរបស់ នារីខាងលើនេះ គេបានសង្កេតឃើញប្រព័ន្ធ ផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកបានបង្ហោះថា ឃាតកដែលបាន រំលោភសម្លាប់នារីរងគ្រោះត្រូវសមត្ថកិច្ច ខេត្តស្វាយរៀងចាប់ខ្លួនបានហើយ ។
ទាក់ទិននឹងព័ត៌មានចាប់ខ្លួនជនដៃដល់នេះ លោក កែវ សុផា នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរ បាលខេត្តស្វាយរៀងបានឲ្យនគរវត្តដឹងនៅព្រឹកថៃ្ងទី៧សីហាថា ជនដៃដល់ដែល បានសម្លាប់នារីរងគ្រោះសមត្ថកិច្ចនៅពុំ ទាន់ចាប់ខ្លួនបាននៅឡើយទេ ។
លោកបញ្ជាក់ថា បណ្តាញផ្សព្វផ្សាយ មួយចំនួននៅភ្នំពេញចុះផ្សាយខុសការពិត បំពុលបរិយាកាសពីព័ត៌មាននៃការចាប់ខ្លួន ជនដៃដល់នេះ ។
គួររំលឹកថា កាលពីរសៀលថៃ្ងទី៤ ខែ សីហា ឆ្នាំ២០១៧ សាកសពនារីវ័យក្មេង ម្នាក់ត្រូវបានគេប្រទះឃើញនៅចំណុចគុម រំចេក ស្ថិតនៅភូមិចុងសំរឹទ្ធ សង្កាត់បាទី ក្រុងបាវិត ដោយសាកសពនារីរងគ្រោះ មានសភាពហើមរលួយខ្លះៗទៅហើយ ដោយសារជនដៃដល់រំលោភសម្លាប់រួចចង សង្កត់ដុំថ្មនៅក្នុងទឹក ។
ពាក់ព័ន្ធនឹងករណីឃាតកម្មនេះលោក កែវ គង់ អធិការនគរបាលក្រុងបាវិតបាន ឲ្យដឹងថា នារីវ័យក្មេងដែលសង្ស័យគេ រំលោភហើយសម្លាប់ចោលឈ្មោះសុវណ្ណ សុខម៉ាលីន អាយុ១៨ឆ្នាំ មុខរបរជាបុគ្គលិក កាស៊ីណូនៅក្រុងបាវិតមានទីលំនៅភូមិ ដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ ។
បើតាមសមត្ថកិច្ចនគរបាលការិយា ល័យបច្ចេកទេសនៃស្នងការដ្ឋាននគរ បាលខេត្តបានឲ្យដឹងថា តាមការសន្និដ្ឋានបឋមនារីរងគ្រោះត្រូវឃាតករំលោភរួច សម្លាប់ជាក្រោយដោយយកខ្សែរឹតក ហើយដឹកមកទម្លាក់ចោលនៅចំណុចកើតហេតុខាងលើ។ ឃាតកបានអូសសព ទម្លាក់ក្នុងទឹកហើយយកដុំថ្មសង្កត់ពីលើដើម្បីបំបាត់ភស្តុតាង ប៉ុន្តែដល់ពេលសពហើមទើបអណ្តែតទឹកធើ្វឲ្យពលរដ្ឋនិង ក្មេងឃ្វាលក្របីប្រទះឃើញដែលនៅ ចំណុចកើតហេតុនៅឆ្ងាយពីផ្ទះអ្នកស្រុក ទើបជាឱកាសឧក្រិដ្ឋជនធ្វើសកម្មភាព យ៉ាងងាយស្រួល ។
បើតាមបុរសឈ្មោះប៉ូយ សុវណ្ណ អាយុ៣៨ឆ្នាំ ជាឪពុកនិងស្ត្រីឈ្មោះ តឿ ស្រីឡូត អាយុ៣៥ឆ្នាំ ជាម្តាយនារីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកឲ្យដឹងថា កូនស្រីរបស់គាត់ឈ្មោះសុវណ្ណ សុខម៉ាលីន បានមកធ្វើការងារជាបុគ្គលិកកាស៊ីណូ ហ្គេាដឡាក់ នៅក្រុងបាវិតរយៈពេល១ឆ្នាំមក ហើយកាន់ផ្នែកកាមេរ៉ាសុវត្ថិភាព។ មុនពេលកើតហេតុនាងបានទៅចូលរួមខួបកំណើតក្មួយនៅខេត្តព្រះវិហារកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ហើយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នាងបានជិះរថយន្តពីខេត្តព្រះវិហារមករាជធានីភ្នំពេញ រួចក៏បានជិះរថយន្តតាក់ស៊ីពីចំណតរថយន្តផ្សារអូឡាំពិកបន្តមកកាន់ក្រុងបាវិតដើម្បីចូលធ្វើការវិញ។ ប្រភពពីឪពុកម្ដាយបន្តទៀតថា ពេលធ្វើដំណើរពីភ្នំពេញមកក្រុងបាវិតនោះកូនស្រីបានទូរស័ព្ទមកគាត់ថា នាងបានមកដល់ជីភូហើយ តែតាក់ស៊ីចូលដាក់ម៉ូយតាមច្រកផ្លូវមួយ(កូនស្រីថាចូលជ្រៅ) ។
មួយម៉ោងក្រោយមកគាត់(ម្តាយ)បានទូរស័ព្ទទៅវិញតែមិនអាចទាក់ទងបានហើយ រហូតដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧រូប គាត់និងក្រុមគ្រួសារក៏បានប្តឹងសមត្ថកិច្ច នគរបាលក្រុងបាវិតតែម្តង ។
ស្ត្រីជាម្តាយបានឲ្យដឹងទៀតថា ជន សង្ស័យបានយកសម្ភារដូចជាកាបូបស្ពាយ ១ ទូរស័ព្ទដៃ១គ្រឿង ប្រាក់មួយចំនួន និង សម្លៀកបំពាក់មួយចំនួនទៀត ។
ក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វើ បុណ្យតាមប្រពៃណី ។
ករណីនេះសមត្ថកិច្ចនគរបាលខេត្ត ស្វាយរៀងកំពុងបន្តស្រាវជ្រាវដើម្បីស្វែង រកចាប់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសឲ្យខាងតែបាន ។
បើតាមលោក កែវ សុថា នាយការិយា ល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀងបានឲ្យដឹងកាល ពីរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ថា ករណីឃាតករំលោភសម្លាប់នារីរងគ្រោះ នៅពុំទាន់មានពន្លឺនៅឡើយទេ។ ករណី នេះសមត្ថកិច្ចជំនាញបាននិងកំពុងបន្ត សើុបអង្កេតរកឃាតកដើម្បីចាប់យកមក ផ្តន្ទាទោសតាមច្បាប់ ៕ យឹម សុថាន