ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះមន្រ្តី​នគរបាលខេត្ត​សៀមរាបម្នាក់ត្រូវអគ្គីភ័យឆេះអស់ទាំងស្រុង

ចែករំលែក៖

ខេត្តសៀមរាប៖ ផ្ទះមន្រ្តី​នគរបាលខេត្ត​សៀមរាប​ ធ្វើពី ឈើលើ ថ្មក្រោម ១ខ្នង ត្រូវអគ្គីភ័យឆេះ អស់ទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើល នៅម៉ោងវេលា១១ព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិភ្ញារជ័យ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ដែលករណីអគ្គីភ័យនេះ​ គឺបណ្តាលមកពីការទុស្សេខ្សែភ្លើង ពេលម្ចាស់ផ្ទះទៅធ្វើការបាត់។

តាមប្រភពពីមន្ត្រីនគរបាលមូលដ្ឋានបានប្រាប់ថា មានករណីអគ្គីភ័យមួយ​បាន​កើត​ឡើង ដោយ​ឆេះផ្ទះប្រភេទឈើ លើថ្មក្រោម ទំហំ ៧ម៉ែត្រ គុណ៩ម៉ែត្រ របស់ម្ចាស់ឈ្មោះ ចាន់ រ៉ា ហៅលន់ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ នគរបាល នៅភូមិភ្ញារជ័យ សង្កាត់ស្វាយដង្គ ក្រុងសៀមរាប ខេត្តសៀមរាប ដែលករណីអគ្គីភ័យឆេះនេះ​ គឺបណ្តាលមកពីការទុស្សេខ្សែភ្លើង ​ បណ្ដាលឲ្យខូចខាតរួមមាន ផ្ទះខូចខាតអស់ទាំងស្រុង គ្រែឈើដាក់ពូក ដេក ចំនួន៣គ្រែ ,ទូរទស្សន៍ចំនួន ១គ្រឿង សម្លៀកបំពាក់ និង ទ្រព្យ​សម្បត្តិអស់មួយចំនួនទៀត សំណាងល្អពុំបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងតែមិនគ្រោះថ្នាក់ដល់មនុស្សឡើយ ​រហូតមកដល់ពេលនេះពុំទានសន្និដ្ឋានបានថាខូចខាតទ្រព្យសម្បត្តិអស់ប៉ុន្មាននោះទេ។

ក្រោយពេលកើតហេតុភ្លាមៗ កម្លាំងជំនាញបង្ការនិងពន្លត់អគ្គីភ័យ បានចេញជួយសង្គ្រោះ ដោយប្រើប្រាស់រថយន្តពន្លត់ អគ្គីភ័យ របស់ស្នងការនគរបាលខេត្ត ចំនួន ១ឡាន ហើយបាញ់ទឹកទើប រលត់ទៅវិញុ៕ ប៊ុន​រិទ្ធី


ចែករំលែក៖