ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីទាស់សម្តីរឿងទឹកស្រែប្រាំង កាប់២ពូថៅស្លាប់ រត់គេចខ្លួនមិនរួចពីសំណាញ់ច្បាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង១៦និង២០នាទីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយលោកវរសេនីយ៍ត្រី ផុន សុផល នាយការិយាល័យព្រហ្មទណ្ឌ សហការជាមួយកម្លាំងអាវុធហត្ថស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដឹកនាំដោយលោកវរសេនីយ៍ត្រី ពេជ សុភី មេបញ្ជាការស្រុក ចុះឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធនឹងអំពើឃាតកម្ម នៅចំណុច ភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំខ្សាន្ត ខេត្តព្រះវិហារ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ពេជលីន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅ ភូមិសំរោងឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានឃាតខ្លួនពាក់ព័ន្ធករណីឃាតកម្ម កាប់សម្លាប់ ជនរងគ្រោះ ឈ្មោះ ស៊ុន ធុក អាយុ ៣៩ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ កាលពីវេលាម៉ោង២០និង១០នាទី ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៌ ខេត្តកំពង់ធំ ដោយប្រើពូថៅកាប់លើជនរងគ្រោះ២ពូថៅ មូលហេតុ ផឹកស៊ីទាស់សំដីគ្នា រឿងទឹកស្រែប្រាំង។

បច្ចុប្បន្នជន សង្ស័យបញ្ជូនមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ដើម្បីសួរនាំចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ៕ ប៊ុនរិទ្ធី


ចែករំលែក៖