ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង៧និង៤៥នាទី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ មាន ករណី ស្រ្ដីម្នាក់មានជំងឺ កាំងបេះដូង ដេកស្លាប់នៅក្នុងផ្ទះរបស់ខ្លួននៅក្នុងភូមិទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានជំងឺគាំង បេះដូងជាច្រើនឆ្នាំមកហើយ រាល់ដងពេលជំងឺនេះរើម្ដងៗស្ទើរតែផុតដង្ហើម តែដល់ថ្ងៃកើតហេតុ ខាងលើនេះគឺជំងឺនេះបារើខ្លាំងតែម្ដងដោយពុំអាចជួយបានទើបជនរងគ្រោះដាច់ខ្យល់ស្លាប់តែម្ដង។ ជនរងគ្រោះឈ្មោះ ម៉ លៀង ភេទស្រី អាយុ ៥៣ឆ្នាំ នៅភូមិទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកុសល្យវិច័យ លើសាកសព រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូងមែន ពុំមានអ្វីផ្សេងទេ ទើបប្រគល់សាកសព ឲ្យសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៊ុន រិទ្ធី