ខេត្តស្ទឹងត្រែង៖ កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ នៅចំណុចរង្វង់អូរពងមាន់ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បានស្ទាក់ចាប់រថយន្តសាន់យ៉ុងមួយគ្រឿងដែលដឹកឈើប្រណីតអារខុសច្បាប់ប្រភេទធ្នង់ និងឃាត់ខ្លួនតៃកុងចំនួនពីរនាក់ ដឹកឈើលោតឆ័ត្រយកទៅលក់នៅប្រទេសវៀតណាម ។
ជនសង្ស័យទាំងពីរនាក់ឈ្មោះរ៉ា រីន ភេទប្រុស អ្នកសុីឈ្នួលបើក រថយន្ត និងឈ្មោះនិល នន់ ជាកម្មករ អ្នកទាំងពីររស់នៅខេត្តត្បូងឃ្មុំ នេះបើតាមការបញ្ជាក់អោយដឹងពីសមត្ថកិច្ចកងរាជអាវុធហត្ថ។ចំណែកម្ចាស់ឈើជាជនជាតិវៀតណាមដែលមិនត្រូវបានស្គាល់ឈ្មោះជាអ្នករកសុីទិញឈើនៅខេត្តស្ទឹងត្រែង។
បច្ចុប្បន្នឈើនិងជនសង្ស័យសមត្ថកិច្ចបានប្រគល់ជូនរដ្ឋបាលព្រៃឈើដើម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ ចំណែករថយន្តទុកជូនមន្រ្តីអាវុធហត្ថដើម្បីថែរក្សា ។ដោយឡែកឈើំជំនាញកំពុងធ្វើការវាសវែង។
គួរំលឹកផងដែរថា:មានទេសចរជនជាតិវៀតណាមជាច្រើន បែរជាមករកសុីទិញឈើប្រណីតនៅខេត្តស្តឹងត្រែងទៅវិញ៕ សហការី