ព័ត៌មានទាន់ហេតុការណ៍៖

ញាក់សាច់! ជិះម៉ូតូចូលដល់ក្នុងផ្ទះលួចម៉ូតូ១គ្រឿងបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងធ្វើឲ្យនគរបាលខណ្ឌសែនសុខចេញមកព្រោងព្រាត ហើយបានត្រឹមឈរមើល និងស្តាប់ការរៀបរាប់របស់ម្ចាស់ផ្ទះ និងជនរងគ្រោះជាម្ចាស់ម៉ូតូដែលត្រូវក្រុមចោរចូលលួចយកទៅបាត់តែប៉ុណ្ណោះ។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ផាន់ ទិត្យា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរធ្វើការនៅហាង ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានចេញពីធ្វើការនៅពេលយប់ហើយបានទុកម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១២ព័ណខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1Bi9312 ក្រោមជណ្ដើរក្នុងបរិវេណផ្ទះជួល ហើយក៍ឡើងទៅដេកក្នុងបន្ទប់ជួលរបស់ខ្លួនជាន់ទីពីរ លុះព្រឹកថ្ងៃទី៩ វេលាម៉ោងខាងលើ ស្រាប់តែឮសំឡេងម្ចាស់ផ្ទះជួលបានស្រែកឆោឡោថា ចោរៗគាត់ក៍ចុះមកមើលប៉ុន្តែក្រុមចោរជិះគេចខ្លួនបាត់អស់ទៅហើយ។
ប្រភពពីម្ចាស់ផ្ទះជួលបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានឃើញជនសង្ស័យមានគ្នា៣នាក់ជិះ ម៉ូតូ១គ្រឿង មិនចាំម៉ាក និងស្លាកលេខ បានជិះចូលទៅក្នុងផ្ទះរបស់គាត់ តែមិនបានចាប់អារម្មណ៍ ព្រោះស្មានថាជាអ្នកជួលផ្ទះដូចគ្នាលុះដល់ជនសង្ស័យជិះចេញដឹងថាបាត់ម៉ូតូទើបមានការភ្ញាក់ផ្អើលឡើងដល់នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីនិងនគរបាលខណ្ឌនាំគ្នាចេញមកកន្លែងកើតហេតុព្រោងព្រាតប៉ុន្តែបានត្រឹមឈស្តាប់ការរៀបរាប់ពីជនរងគ្រោះនិងម្ចាស់ផ្ទះតែប៉ុណ្ណោះ។
ម្ចាស់ផ្ទះបន្តថា កន្លែផ្ទះជួលគាត់ធ្លាប់បាត់ម៉ូតូចំនួន៣លើកមកហើយ មិនដែលឃើញសមត្ថកិច្ចចាប់ជនល្មើសបានម្តងណាទេ ។
ក្រោយកើតហេតុជនរងគ្រោះជាម្ចាស់ម៉ូតូបានត្រឹមតែទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលភ្នំពេញថ្មី៕
តុង សីហា


ចែករំលែក៖