នៅវេលាម៉ោង១១និង០២នាទី ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៤៥ អាមេរិកបានទម្លាក់គ្រាប់បែកបរមាណូទីពីរ ដែលមានឈ្មោះថា Fat Man ទៅលើទីក្រុង ណាហ្គាសាគី ពីកម្ពស់៥០០ម៉ែត្រ ក្រោយពេល៣ថ្ងៃដែល គ្រាប់បែកបរមាណូទីមួយបានទម្លាក់នៅហ៊ីរ៉ូហ្ស៊ីម៉ា។
នៅព្រឹកថ្ងៃទី៩ ខែសីហានេះ មេដឹកនាំជប៉ុន និងតំណាង អឺរ៉ុប រួមជាមួយតំណាងប្រទេសជាង៦០ទៀត ក្នុងនោះមានមហាអំណាចបរមាណូ អាមេរិក អង់គ្លេស បារាំង រុស្ស៊ី និង ចិនក៏មានវត្តមាននៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធ ៧២ឆ្នាំថ្ងៃអាមេរិកទម្លាក់គ្រាប់បែកនៅទីក្រុង ណាហ្គាសាគី។
មានប្រសាសន៍នៅក្នុងរម្មណីយដ្ឋានសន្តិភាព នៅទីក្រុងណាហ្គាសាគី អភិបាលក្រុង លោក TomihasaTaue បានបញ្ជាក់ថា ជប៉ុនជាប្រទេសតែមួយគត់នៅលើពិភពលោក ដែលរងគ្រោះពីការខាតបង់យ៉ាងធំធេង ដោយសារតែការទម្លាក់គ្រាប់បែកបរមាណូ ក្នុងសម័យសង្គ្រាម។ លោកបានជម្រុញឲ្យរដ្ឋភិបាលជប៉ុនខិតខំ ជម្រុញសន្ធិសញ្ញា ហាមប្រាំអាវុធបរមាណូជាសកលឲ្យបានឆាប់បំផុត ចៀសវាងប្រទេសទីពីរ ដែលត្រូវរងគ្រោះដូចជប៉ុន។
នៅក្នុងពិធីនោះនាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្ស៊ូអាបេ បានបញ្ជាក់ពីគោលនយោបាយ ពិភពលោកមួយគ្មានបរមាណូ គឺអាច ធ្វើទៅបានលុះត្រាណា តែប្រទេសទាំងអស់លុបចោលបរមាណូ។
សូមបញ្ជាក់ផងដែរថា នៅវេលាម៉ោង១១និង០២នាទី ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៤៥ អាមេរិកបានទម្លាក់គ្រាប់បែកបរមាណូទីពីរឈ្មោះ Fat Man ចូលទីក្រុង ណាហ្គាសាគី ។ ការទម្លាប់គ្រាប់បែកបរមាណូ ទាំងពីរលើករបស់អាមេរិក ដែលមានគម្លាត់គ្នា៣ថ្ងៃ បានសម្លាប់មនុស្សដល់ទៅ ២១៤.០០០នាក់
ការទមា្លក់គ្រាប់បែកនោះគឺជាការបញ្ចប់ សង្គ្រាមលោកលើកទីពីរ ។ នៅក្នុងពិធី គោរពវិញ្ញាណខ័ន នាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់ថា ជប៉ុនប្តេជ្ញា មិនផលិត បរមាណូ មិនរក្សាបរមាណូ និងមិនអនុញ្ញាត ឲ្យមានបរមាណូនៅលើទឹកដីរបស់ខ្លួន៕ ម៉ែវ សាធី