ព័ត៌មានទាន់ហេតុការណ៍៖

ចតរថយន្តចោលនៅមុខផ្ទះចូលដេក មួយសន្ទុះភ្លើងឆេះរថយន្ត ឆ្លងដល់ផ្ទះ

ចែករំលែក៖

ខេត្តប៉ៃលិន៖ មានករណីរថយន្ត១គ្រឿង បានឆាបឆេះខូចខាតទាំងស្រុង និងឆ្លងចូលផ្ទះតិចតួច ពេលម្ចាស់រថយន្តបានបើកមកពីផឹកស៊ីចតទុកនៅមុខផ្ទះបណ្ដាលឲ្យឆ្លងឆេះខូចខាតអស់រួចឆ្លងដល់ផ្ទះបន្តិចបន្តួច ពេលនោះត្រូវបានសមត្ថកិច្ចនៅជិតនោះទូរស័ព្ទហៅរថយន្តអគ្គីភ័យខេត្តប៉ៃលិនមកបាញ់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំនុចផ្ទះម្ចាស់រថយន្តនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចមូលដ្ឋានបានសួរនាំម្ចាស់រថយន្តឲ្យដឹងថា ម្ចាស់រថយន្តមានឈ្មោះឡុង លីអៀង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាអ្នកចងការប្រាក់ ក្នុងកាស៊ីណូប៉ៃលិនគ្រុប។ មូលហេតុឆេះចេញពីកន្ទុយ

រថយន្តចតចោលនៅខាងមុខផ្ទះបណ្តាលឲ្យខូចខាតរថយន្តម៉ាក LEXUS RX330 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ AO-4768 ទាំងស្រុង និងបានឆេះឯកសារនឹងលុយដុល្លារចំនួន២២០០$ និងលុយបាតជាង២០០០០បាត។

សមត្ថកិច្ចបានសួរនាំបន្តថា ដោយសារនៅវេលាម៉ោង៣:០០នាទីទៀបភាពម្ចាស់រថយន្តខាងលើបានមកពីផឹកស៊ីរួចចតឡានទុកនៅមុខផ្ទះ ដូចធម្មតា លុះប្រហែលកន្លះម៉ោងក្រោយមក ឡានបាន ស្រែក(សារ៉ែនតេលេ) ខ្លាំងម្ចាស់ក៏បានចេញមកក្រៅស្រាប់តែឃើញឡានឆេះតែម្តង ហើយបានហៅឲ្យគេជួយពន្លត់រួចមកបានទូរស័ព្ទហៅឲ្យខាងអគ្គីភ័យជួយអន្តរាគមន៍ពន្លត់អស់ទឹកចំនួន ០១ឡាន ទើបរលត់ទាំងស្រុង ៕ ស សារ៉េត


ចែករំលែក៖