ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការនិង ក្រុមហ៊ុនចុះបង្ក្រាបសាប៊ូPAOដែលរំលោភកម្មសិទ្ធិបញ្ញា ជាច្រើនកេះ

ចែករំលែក៖

 

ភ្នំពេញ៖ នគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដឹកនាំដោយព្រះរាជអាជា្ញរងអមសាលាដំបូងរាជធានីភ្នំពេញ បាន ចុះ ទៅ ឆែកឆេរ និង បង្ក្រាប ទីតាំងសាប៊ូPAO ដែលរំលោភកម្មសិទ្ធិបញ្ញា ជាច្រើនកេះ ។

ករណីនេះបានធ្វើឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី ៩ខែសីហា ឆ្នាំ ២០១៧ ទីតាំងផ្ទះលេខ២៤AB ផ្លូវ១៩៩សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានី ភ្នំពេញ ។

ក្នុងប្រតិបត្តិការនោះដឹកនាំ ដោយ លោក លោកឧត្តមសេនីយ៍ត្រី អុំ ម៉ូនី អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងតំណាងក្រុមហ៊ុនសាប៊ូPAO ។

ក្រោយពីសមត្ថកិច្ច បាន ចុះ ទៅ ឆែកឆេរ និង បង្ក្រាប ទីតាំងសាប៊ូPAO ដែលរំលោភកម្មសិទ្ធិបញ្ញា ជាច្រើនកេះ ខាងលើហើយក៏បន្តមកឆែកឆេរនៅឃ្លាំងមួយកន្លែងទៀតនៅផ្លូវលេខ៣៨៤ក្នុងទួលស្វាយព្រៃ១ ខណ្ឌចំការមន ដដែលហើយរកឃើញសាប៊ូPAO ជាច្រើនកេះទៀតផងដែរ។

ក្រោយពីសមត្ថកិច្ចបង្ក្រាបសាប៊ូPAOខាងលើហើយនោះត្រូវបានសមត្ថកិច្ចដកហូត និងម្ចាស់ទីតាំងខាងលើយកទៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃផងដែរ ៕ ស រស្មី


ចែករំលែក៖