ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាក់ពីលើផ្ទះជាន់ទី២បោកក្បាលស្លាប់យ៉ាងអាណោចអាធ័មនៅវាលស្បូវ

ចែករំលែក៖

ភ្នំពេញៈ កម្មករសំណង់ម្នាក់បានរអិលជើងធ្លាក់ពីជាន់ទី២បោកក្បាលជាមួយផ្លូវបេតុងស្លាប់យ៉ាងអណោចអធម្មកាលពីវេលាម៉ោង៨,២០នាទីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ នៅក្នុងបុរី៩៩៩ មុខផ្ទះលេខ៩០៧ ភូមិវាលស្បូវ សង្កាត់វាលស្បូវខណ្ឌច្បារអំពៅ ។

ជនរងគ្រោះមានឈ្មោះស៊ុត បឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាកម្មករសំណង់ មានទីលំនៅភូមិព្រៃកេះ ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។

លោកម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលការងារព្រហ្មទណ្ឌបានអោយដឹងថា មុនពេលគ្រោះថ្នាក់ជនរងគ្រោះនិងអ្នករួមការងារជាមួយគ្នាបានឡើងទៅលើផ្ទះជាន់ទី២ដើម្បីរៀបចំឧបករណ៍សម្រាប់យោងសម្ភារៈសំណង់ពីក្រោមឡើងទៅលើ ។ ដោយការធ្វេសប្រហែស១ភ្លែតក្នុងពេលបំពេញការងារបានធ្វើអោយជនរងគ្រោះរអិលជើងធ្លាក់ពីជាន់ទី២មកក្រោមតែម្តងបណ្តាលអោយបោកក្បាលជាមួយផ្លូវបេតុងស្លាប់នៅកន្លែងកើតហេតុយ៉ាងអណោចអធម្ម ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើត ៕ សណ្តោស


ចែករំលែក៖