ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់ ក្នុងករណីលួចមានស្ថានទម្ងន់ ខណៈវាយ និងកាប់លើស្រ្តីម្នាក់របួសធ្ងន់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នគរបាលជំនាញឃាត់ខ្លួនបុរសម្នាក់ពីបទលួចមានស្ថានទម្ងន់ ខណៈដែលបុរសរូបនេះបានវាយ និងកាប់លើស្រ្តីម្នាក់ចំនួន ៦ពូថៅ បណ្ដាលឲ្យរងរបួសធ្ងន់នៅគ្រាដែលស្រ្តីរងគ្រោះឃើញជនសង្ស័យធ្វើសកម្មភាពលួច ហើយក៍ស្រែកបង្កការភ្ញាក់ផ្អើល និងឆោឡោឡើងដើម្បីឲ្យគេជួយ តែទោសជាណាក្តីនេះទុកជាសំណាងណាស់ដែលក្រុមគ្រួសារភ្ញាក់ពីដំណេកទាន់ពេលនោះ។

ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង២ និង០០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចក្រោមផ្ទះស្រ្តីរងគ្រោះ ស្ថិតក្នុងភូមិព្រែកតាវង ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលអន្លង់វិលបានឲ្យថា ស្រ្តីរងរបួសដោយសារស្នាដៃជនដៃដល់ជាបុរសស្ស័យឈ្មោះ ហឹុម សុខជា អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំ ភូមិព្រែកតាវង ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មានស្នាមរបួសចំនួន ៣កន្លែង ត្រង់ចង្ការកើម និងដៃឆ្វេង ព្រមទាំងជាំទ្រូងដែលត្រូវជនសង្ស័យវាយ និងកាប់ដោយពូថៅជាអាវុធ។

ប្រភពព័ត៌មានខាងលើបន្តថា ចំណែកជនសង្ស័យឈ្មោះ គង់ ទ្រ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានប្រព័ន្ធ និងកូនៗដែរតែទៅសុីនៅប្រទេសថៃអស់ហើយ បច្ចុប្បន្ន មាទីលំភូមិ.ឃុំកើតហេតុជាមួយគ្នាខាងលើ និងស្រ្តីរងរបួសនោះដែរ ។

ប្រភពព័ត៌មានខាងលើបន្តទៀតថា ស្រ្តីរងរបួសដោយវាយ និងកាប់ពីសំណាក់ជនសង្ស័យប្រើប្រាសពូថៅជាអាវុធ គាត់មានជំងឺ(ពាជទឹក)ដេកសម្រាកម្នាក់ឯងនៅក្រោមផ្ទះ ខណៈយប់នោះជនសង្ស័យបានធ្វើសកម្មភាពរើក៍កាយសម្ភារក្នុងគោលបំលួចទ្រព្យសម្បាតិ ប៉ុន្តែស្រ្តីរងរបួសរលឹកពីដំណេកឃើញក៍ស្រែកឲ្យឮដល់កូនចៅនៅលើផ្ទះឬអ្នកជិតខាង ទើបបុរសជាជនសង្ស័យវាយ កាប់បណ្ដាលឲ្យរងរបួសបែបនេះនោះ។

ប្រភពព័ត៌មានដដែលខាងលើបញ្ជាក់បន្ថែមបន្តទៀតថា ប៉ុន្មានថ្ងៃមុនជនសង្ស័យបានធ្វើសកម្មភាពលួចលុយចំនួន ៣.០០០០រៀល របស់អ្នកក្បែខាងម្តងរួចមកហើយ ដោយមន្រ្តីជំនាញប៉ុស្តិ៍ហៅគាត់មកធ្វើការសួនាំ និងធ្វើការអប់រំផងដែរ មិននឹកស្មានថាគាត់នៅតែប្រព្រិត្តបែបនេះនោះទេ ជនសង្ស័យមានសភាពបែបចូលចិត្តស្រាអាចមានវិបត្តិផ្លូវចិត្ត ហើយសមត្តកិច្ចបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកកណ្ដៀង ដើម្បីរាបចំសំណំឯកសារពាក់ព័ន្ធបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត៕ ប៉ឹ​ម ពិន


ចែករំលែក៖