ភ្នំពេញ៖ ជនសង្ស័យពីរនាក់បានបន្លំចូលទិញកូកានិងទឹកសុទ្ធរួចបន្លំកាច់សោក ម៉ូតូហុងដាឌ្រីម សង់សេរីឆ្នាំ២០១៦ ទៅបាត់ នៅវេលាម៉ោង០២និង៤០នាទីថ្ងៃទ០៩ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល ផ្លូវបេតុង ក្នុងភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះដែលត្រូវជនសង្ស័យសោ ក ម៉ូតូយកទៅបាត់ខាងលើមានឈ្មោះ ឈៀង សារ៉ាន់ អាយុ៣១ ឆ្នាំ មានមុខរបរលក់ដូរ និងមានប្ដីឈ្មោះ ធិន ពិទូរ អាយុ៣១ឆ្នាំ មុខរបរលក់ដូរ ២នាក់ប្ដីប្រពន្ឋរងគ្រោះស្នាក់នៅកន្លែងកើតហេតុខាងលើ ។ ចំណែកម៉ូតូដែលជនសង្ស័យកាច់សោកយកទៅនោះម៉ាក ហុងដា ឌ្រីមC125 សេរីឆ្នាំ២០១៦ ពណ៍ខ្មៅ តាកែវ1L-7385 ។
តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុមានជនសង្ស័យពីរនាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេរីឆ្នាំ២០១៧ ពណ៍ខ្មៅគ្មានស្លាកលេខមួយគ្រឿង បានចូលមកទិញកូកា និងទឹកហើយឲ្យលុយក្រដាស់១មុឺនរៀល។
ប្រភពដដែលបានបន្តថា ពេលនោះគាត់បានដើរចូលទៅក្នុងផ្ទះដើម្បីយកលុយអាប់ឲ្យទៅជនសង្ស័យវិញ តែពេលដែលកំពុងយកលុយនៅក្នុងផ្ទះ ស្រាប់តែជនសង្ស័យធ្វើសកម្មភាពលួចកាច់សោកម៉ូតូរបស់គាត់ហើយជិះគេចខ្លួនបាត់។
ក្រោយពីកើតហេតុភ្លាមៗជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានធ្វើឲ្យផ្អើលពេញសមត្ថកិច្ចស្ទើរតែមួយខណ្ឌតែឃាត់បានតែបុរសពីរនាក់ដែលមិនមែនជាជនសង្ស័យទៅវិញ។
ក្រោយមកជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោប៉ុណ្ណោះ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវចាប់ជនសង្ស័យមកកាត់ទោសតាមផ្លូវច្បាប់។
សូមបញ្ចាក់ផងដែរថា ២នាក់ប្ដីប្រពន្ឋខាងលើ ទើបតែខ្ចីលុយគេមកទិញម៉ូតូជិះបានតែ១ឆ្នាំ និងមិនទាន់សងលុយគេអស់នោះទេ តែឥឡូវត្រូវបានក្រុមជនសង្ស័យកាច់ ក យកទៅបាត់ទាំងស្រណោះ៕ ភារ៉ា ដង្កោ