ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់២នាក់ ម្នាក់ជាក្រុមប្រឹក្សា និងម្នាក់ទៀតជាជំទប់ទី២ត្រូវរយថយន្តបុកបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសវ័យចំណាស់២នាក់ជិះម៉ូតូធ្វើដំណើរទៅប្រជុំនៅសាលាស្រុកបារាយណ៍ ត្រូវរថយន្តបុកពីក្រោយពេញទំហ៊ឹងបណ្តាលឲ្យស្លាប់នៅនឹងកន្លែងហេតុ និងម្នាក់ទៀតរបួសធ្ងន់ ។

ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦កាលពីវេលាម៉ោង៦នឹង៤០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិត្រ​ពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុសវ័យចំណាស់២នាក់ជិះម៉ូតូម៉ាកវេវ អាហ្វា ពណ៍ខ្មៅ គ្មានស្លាកលេខចេញពីជើងទៅត្បូងហើយគេឃើញរថយន្តម៉ាកស៊ីណា ពណ៍ស្ករស្លាក ភ្នំពេញ 2AE8801 ចេញពីជើងទៅត្បូង ដូចគ្នាលុះដល់កន្លែងកើតនេះរថយន្តបុកអ្នកជិះម៉ូតូពីក្រោយពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែង ឯម្នាក់ទៀតរងរបួសធ្ងន់ដាច់ជើងខាងឆ្វេង ឯតៃកុងរថយន្តចុះរត់គេចខ្លួនបាត់ស្រមោល។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះជា ឈន់អេង ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅភូមិស្លាកែត ឃុំក្រ វ៉ា ស្រុកបារាយណ៍ (ស្លាប់នៅ និងកន្លែងកើតហេតុ) ទី២ អ្នករួមដំណើរឈ្នោះ ឱ ណាត ភេទប្រុស អាយុ៦៧ឆ្នាំ ទីលំភូមិពង្រលីង ឃុំក្រវ៉ា ស្រុកបារាយណ៍របួសធ្ងន់ដាច់ជើងខាងឆ្វេង ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក ដោយស្ថានភាពធ្ងន់ពេករថយន្តមន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យក្រុងភ្នំពេញបន្ត។

ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យសាច់ញាតិ បងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូនិងរថយន្តអូសយកទៅរក្សារទុកនៅអធិការដ្ឋាន នគរបាលស្រុកបារាយណ៍ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕ ប៊ុន រិទ្ធី


ចែករំលែក៖