ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដេកក្នុងបន្ទប់ម្នាក់ឯងព្រឹកឡើងស្លាប់ សង្ស័យខ្យល់គរ

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានខ្យល់គរដេកស្លាប់ក្នុងបន្ទប់ជួលខ្លួន ខណៈនៅម្នាក់ឯងហើយប្រពន្ធចេញទៅធ្វើការរោងចក្រវេនយប់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទី ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៧ នៅចំណុច បន្ទប់ជួលលេខ7 ស្ថិតក្នុងភូមិ ត្រពាំងថ្លឹង 1សង្កាត់ចោមចៅ 1 ខណ្ឌពោធ៍សែនជយ័ ។

ជនរងគ្រោះ ឈ្មោះ ឆេង ណាល់ ភេទប្រុស អាយុ34ឆ្នាំ មុខរបរ មើការខុសត្រូវផ្ទះសំណាក់នៅ ភ្នំពេញថ្មី មានស្រុកកំណើតភូមិព្រៃដំរី ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង/បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ។

តាមសម្តីប្រពន្ធរងគ្រោះ ឈ្មោះអ៊ី សាមុន អាយុ 31ឆ្នាំ មុខរបរកម្មការិនីរោងចក្រ បានឲ្យដឹងថានៅមុនពេលកើតហេតុ គាត់បានខលមកប្ដីគាត់ជាច្រើនដង តែមិនលើក នៅពេលនោះ គាត់សង្សយ័ ក៌មកមើលដល់បន្ទប់ តែ បន្ទប់ ចាក់សោរខាងក្នុង គាត់ក៏គោះទ្វា ហៅប៉ុន្តែ មិនឆ្លើយ ពេលនោះគាត់ក៏ហៅម្ចាស់ផ្ទះជួលឲ្យមកគាស់ទ្វាបន្ទប់ ស្រាប់តែឃើញ ប្ដីគាត់ដេកស្លាប់បាត់ទៅហើយទើបរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យ។

តាមការសនិដ្ឋាន របស់នគរបាលជំនាញ បានឲ្យដឹង​ ថាពិតជាស្លាប់ដោយសារខ្យល់គរពិតប្រកដមែន។ហើយបានប្រគល់សព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរនៅស្រុកកំណើត ៕ សុខាសែនជ័យ


ចែករំលែក៖