ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើង ដោះលែង អាចារ្យគ្រឹស្តសាសនា ជនជាតិកាណាដា

ចែករំលែក៖

នៅក្នុងពេលដែលកំពុងតែមានភាពតានតឹង រវាងកូរ៉េខាងជើង នឹងអាមេរិក ដោយប្រទេសទាំងពីរបានត្រៀមលក្ខណធ្វើសង្គ្រាមនិងគ្នា ពេលនេះកូរ៉េខាងជើង ស្រាប់តែដោះលែង អាចារ្យ សាសនាគ្រឹស្តសញ្ជាតិកាណាដា ឲ្យមានសេរីភាព ដោយយកហេតុផល សុខភាព។

គ្រូអាចារ្យ សាសនាគ្រឹស្ត ខាងលើ ត្រូវបានរបបកុម្មុយនិស្តចាប់ខ្លួននិងដាក់ឃុំឃាំងក្នុងពន្ធនាគារតាំងពីឆ្នាំ២០១៥ ដោយចាប់បង្ខំឲ្យធ្វើការងារជាទម្ងន់អស់មួយជីវិត ពីបទធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបព្យុងយ៉ាង និងសំអុយកេរ្តិ៍ឈ្មោះ ប្រមុខដឹកនាំកូរ៉េខាងជើងទៀតផង។

លោក Hyeon Soo Lim អាយុ៦១ឆ្នាំ ត្រូវបានកាត់ទោសជាប់ពន្ធនាគានៅកូរ៉េខាងជើង កាលពីឆ្នាំ២០១៥ ហើយត្រូវបានដោះលែងនៅថ្ងៃទី ៩ខែសីហា ឆ្នាំ២០១៧ ដោយ មូលហេតុសុខភាព។ ការប្រកាស ដោះលែងខាងលើរបស់កូរ៉េខាង ធ្វើឡើងនៅចំពេលដែលគណៈប្រតិភូរដ្ឋាភិបាលកាណាដា កំពុងស្ថិតនៅក្នុងទីក្រុងព្យុងយ៉ាងដើម្បីពិភាក្សពីករណីរបស់គ្រូផ្សព្វផ្សាយសាសនា សញ្ជាតិកាណាដានេះ។

ទីក្រុង ព្យុងយ៉ាងបានអះអាងថា លោកគ្រូអាចារ្យ នេះបានទទួលស្គាល់រាល់ការចោទប្រកាន់ប្រឆាំងនឹងមេដឹកនាំកូរ៉េខាងជើង រួមទាំងការបង្ខូចសំអុយកេរ្តិ៍ឈ្មោះយ៉ាងអាសោចដល់ប្រព័ន្ធ កូរ៉េខាងជើងនិងរូបលោកប្រមុខដឹកនាំកូរ៉េខាងជើងផង។

លោកគ្រូអាចារ្យ សញ្ជាតិកាណាដានេះ ត្រូវបានគេចាត់ទុកជាគ្រូផ្សព្វផ្សាយសាសនាគ្រឹស្តមួយដ៏មាន ឥទ្ធិពលយ៉ាងខ្លាំងក្លាជាងគេនៅកូរ៉េខាងជើង និងធ្លាប់ធ្វើដំណើរមក ទស្សនានៅកូរ៉េខាងជើងនេះ រាប់សិបដងមកហើយដើម្បីការងារគាត់ផង នៅមជ្ឈមណ្ឌលកុមារកំព្រារ និង មន្ទីរពេទ្យ។ ក៏ប៉ុន្តែ គម្រោងការណ៍មួយចំនួន ដែលលោកបានចូលរូមនោះជាអាទិ៍រោងចក្រធ្វើម្សៅ និងត្បាល់កិនមានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមសមាជិករបស់លោក Jang Song-Thaek ដែលត្រូវជាឪពុកមារបស់លោកគឺម ជុងអ៊ុន និងដែលត្រូវបានរបបព្យុងយ៉ាងចាប់ខ្លួននិងប្រហារជីវិត នៅខែធ្នូ ឆ្នាំ២០១៣ ពីបទក្បថជាតិ។

ការដោះលែងខាងលើ ធ្វើឲ្យគេនឹកឃើញដល់ការដោះលែង និស្សិត ជនជាតិអាមេរិកដែលត្រូវជាប់ឃុំនៅពន្ធនាគារ ពលកម្មនៅកូរ៉េខាងជើង ហើយត្រូវបានដោះលែងឲ្យវិលត្រឡប់ទៅអាមេរិកវិញ ដោយបញ្ហាសុខភាព ប៉ុន្តែ ក្រោយទៅដល់អាមេរិកបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ក៏ស្លាប់ តែម្តង។ នៅពេលនេះអាមេរិកក៏បានចេញច្បាប់ហាមពលរដ្ឋរបស់ខ្លួនទៅកាន់កូរ៉េខាងជើង និងស្នើឲ្យពលរដ្ឋអាមេរិកទាំងអស់ចាកចេញពីកូរ៉េខាងជើង ផងដែរឲ្យបានមុនខែកញ្ញា៕ ម៉ែវ សាធី

 


ចែករំលែក៖