ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណា ចក្រកម្ពុជាក្នុងឱកាសជួបសំណេះសំ ណាល និងពិភាក្សាការងារ ជាមួយ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ សីហា លោកស្រី Eva Ngu yen Bing ថ្លែងថា៖ ក្នុងនាមលោកស្រីតំណាងឲ្យរដ្ឋាភិបាលបារាំង លោកស្រីសុំឲ្យអាជ្ញាធររាជធានីភ្នំពេញ បើកពិព័រណ៏ សំណង់នៅរាជធានី ជាបេតិកភណ្ឌវប្បធម៏ ក្នុងន័យបង្ហាញចំណងសាមគ្គីភាពដ៏ល្អថូផង់ រវាងប្រសេទទាំងពី ជាយូលុងណាស់មកហើយ ព្រោះសំណង់បារាំងជាប្រវត្តិសាស្ត្រដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយបានសិក្សារៀនសូត្រពីប្រវត្ដិសាស្ដ្រនេះផង។
លោកស្រីEva NguyenBing បានបញ្ជាក់ថា៖ បើកអាច អាជ្ញាធររាជធានីភ្នំពេញគួររៀបចំឲ្យមានការតាំងបង្ហាញអាគារបេតិកភណ្ឌណាមួយហើយបើកឲ្យភ្ញៀវចូលទស្សនាដូចនៅទីក្រុងប៉ារី បានធ្វើដើម្បីបង្ហាញនិងទាក់ ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនាកាន់តែច្រើនថែមទៀត។ ព្រោះនេះក៏អាចរកចំណូលថវិកាបានមួយផ្នែកផងដែរ។
លោកស្រីក៏បានថ្លែង ការកោតសរសើរពីកិច្ចសហប្រតិបត្តិការរវាងទីក្រុងប៉ារី និងរាជធានីភ្នំពេញក្នុងនាមទីក្រុងសម្ពន្ធ័ភាពនិងជាសមាជិកសមាគមអភិបាលក្រុងនិយាយភាសារបារាំង (AIMF)ក្នុងនោះមានកិច្ចសហការលើផ្នែកចរាចរ ដឹកជញ្ជូន,ការងារទឹកស្អាត និងការងារបច្ចេកទេសជាដើម។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ បញ្ហាស្នើសុំឲ្យបើកពិព័រណ៏ សំណង់បេតិកភណ្ឌបារាំង នៅរាជធានីលោកនិងសាទររៀបចំឲ្យមានកម្មវិធីនេះឡើងនៅពេលណាមួយសមស្របខាងមុខ ។ ដោយសារាជធានីភ្នពេញបច្ចុប្បន្នមានការរីកចំរើនឥតឈប់ឈរពីមួយថ្ងៃទៅមយួថ្ងៃ ហើយពិតណាស់ រាជធានី ពិតជាទទួលបានការរួមចំណែកពីភាគីបារាំងយ៉ាងច្រើនផងដែរ ។ ក្នុងនោះបារាំង បានរួមចំណែកបង្កើតប្លង់គោលជាថ្មីសំរាប់រាជធានីភ្នំពេញដែលជាត្រីវិស័យសំរាប់ការអភិវឌ្ឍន៏តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រី។
លោកឃួង ស្រេង ក៏បានគាំទ្រចំពោះគំរោងវិនិយោគកែឆ្នៃសំរាមឲ្យទៅជាឋាមពលអគ្គិសនីតាមរយះក្រុមហ៊ុនបារាំង សហការជាមួយក្រុមហ៊ុនចិន ដែលលោកស្រីឯកអគ្គរដ្ឋទូតបារាំង បានស្នើឡើងកន្លងមកផងដែរ។
លោកឃួង ស្រេង ក៏បានលើកឡើងពីស្ថានភាព និងការវិវឌ្ឍ បត់បែនច្រើនដំណាក់កាលរបស់រាជធានីភ្នំពេញ ក៏ដូចជាការប្រឹងប្រែងធ្វើឲ្យប្រសើរឡើងពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ក្នុងទីក្រុងផងដែរ៕ សំរិត