ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសបើកជែងជ្រុលបុករថយន្តបែនដឹកថ្មបណ្តាលដាច់កង់ម្ខាង

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បើករថយន្តឡិចស៊ីស LX470លឿនជែងហើយបានជ្រុលបុករថយន្តបែនដឹកដីបណ្តាលឲ្យដាច់កង់ម្ខាងសំណាងមិនមានអ្នករងរបួសនិងធ្វើឲ្យស្ទុះចរាចរណ៍រាប់ម៉ោង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧​ នៅចំណុចផ្លូវរថភ្លើង​ តាមបណ្តោយផ្លូវជាតិលេខ៤​ ស្ថិតក្នុងសង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញរថយន្តបែនដឹកថ្ម​ ពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ3A 3725 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តឡិចស៊ីស​ LX470 ពណ៍ស្ក​ ពាក់ស្លាកលេខភ្នំពេញ2O 1233 បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នា ក្នុងល្បឿនលឿនហើយបានជែង ក៏ជ្រុលទៅបុកនិងកង់រថយន្តបែនផ្នែកខាងក្រោយបណ្តាលឲ្យបែកកង់បែក រងការខូចខាតខ្លួនឯង ចំណែករថយន្តបែកនោះពុំមានរងការខូចខាតនោះទេ។

ក្នុងហេតុការណ៍ខាងលើនោះមិនមានអ្នកគ្រោះថ្នាក់ដល់មនុស្សនោះទេ និងធ្វើឲ្យបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅសម្រួលចរសចរណ៍ចំណែកភាគីខាងរថយន្តឡិចស៊ីសព្រមទទួលកំហុសនិងសម្របសម្រួលជាមួយម្ចាស់រថយន្តបែនដើម្បីបញ្ចាប់រឿងនៅកន្លែងកើតហេតុផងដែរ៕ សុខាសែនជ័យ


ចែករំលែក៖