ព័ត៌មានទាន់ហេតុការណ៍៖

បាត់ខ្លួន៧ថ្ងៃ ពលរដ្ឋប្រទះឃើញសពហើមរលួយនៅឃុំជលសារ ស្រុកជលគិរី

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ សាកសពបុរសម្នាក់ ដែលមានសភាពហើមស្អុយរលួយទៅហើយនោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅតាមដងទន្លេ កាលពីវេលាម៉ោងជាង៦ល្ងាច ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ នៅភូមិកំពង់ខ្លាញ់ ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

មន្រ្តីកងរាជអាវុធហត្ថស្រុកជលគិរី បានឲ្យដឹងថា សាកសពដែលប្រជាពលរដ្ឋប្រទះឃើញនោះ មានឈ្មោះ សុគន្ធ ថារឿន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិក្តាន់មួយរយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង៦ល្ងាច ប្រជាពលរដ្ឋ នៅមូលដ្ឋាននេះ បានប្រទះឃើញក្នុងពេលដែលពួកគាត់បានជិះទូកនៅក្បែរនោះ ក្រោយពីប្រទះឃើញ ពួកគាត់បាន ផ្តល់ព័តមាននេះទៅសមត្ថកិច្ច ពេលនោះសមត្ថកិច្ចបានចុះទៅពិនិត្យសាក សព បានស្គាល់អត្តសញ្ញាណហើយបានធ្វើការស្រាវជ្រាវរកសាច់ញាតិ ។

សមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងទៀតថា នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ក្រុមគ្រួសាបានមកទទួលយកសាកសព ហើយបានបញ្ជាក់ថា សាកសពឈ្មោះ សុគន្ធ ថារឿន នេះ បានបាត់តាំងពីថ្ងៃទី៤ ខែសីហាមកម្លេះ ដោយមិនដឹងមូលហេតុ ខណៈដែលរូបគេមកស្នាក់នៅរៀនភ្នំពេញ ហើយទើបដឹងដំណឹងនៅពេលនេះ ។

ក្រោយពីធ្វើកោសល្យវិច្ច័យរួចសមត្ថកិច្ចបានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ នៅស្រុកកំណើត ៕ ចន្ថា


ចែករំលែក៖