ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូឆ្លងផ្លូវត្រូវម៉ូតូ​១គ្រឿងទៀតមកពីក្រោយបុក​បណ្ដាលឲ្យជួលបោក​បែកក្បាលស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើកម៉ូតូXR បត់ឆ្លងផ្លូវ​មិនប្រយត្ន័ត្រូវម៉ូតូ១គ្រឿងទៀត បើកមកពី​ក្រោយបុកចំពាក់កណ្ដាលពេញទំហឹងបណ្ដាលឲ្យជួលបោកបែកក្បាលស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទី​យប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជាតិលេខ២ស្ថិតក្នុងភូមិក្រាំងស្វាយ​ សង្កាត់ព្រែកកំពិស​ ខណ្ឌដង្កោរាជធានី​ ។

សពជនរងគ្រោះមានឈ្មោះ​ សាំងសេង​ ហុង​ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបលក់សាច់គោ ស្នាក់នៅភូមិព្រែកតាពៅសង្កាត់ដើមមៀនក្រុងតាខ្មៅ​ ខេត្តកណ្ដាល​ ។

បើតាមសាក្សីនៅកន្លែងកើតបានឲ្យដឹងថា​ មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកXRពណ៌​សគ្មានស្លាកលេខ​ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងបំណងឆ្លងផ្លូវ ក៏ត្រូវម៉ូតូ១គ្រឿងទៀត ម៉ាកស្គុបពីពណ៌ស​ពាក់ស្លាកលេខ តាកែវ 1K-3024​ បើកឌុបគ្នាមកពី​ក្រោយជ្រុលទៅបុកពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ​ តែដោយសារតែក្រុមគ្រួសារ​មិនអស់ចិត្ត​ក៏បាននាំគ្នាលើកជនរងគ្រោះដឹកតាមម៉ូតូយកទៅដល់មន្ទីរពេទ្យជ័យជំនះក្រុមគ្រួពេទ្យបានប្រាប់ថាជនរងគ្រោះ​ បានស្លាប់បាត់ទៅហើយទើបក្រុមគ្រួសារដឹកបន្តទៅផ្ទះ​ ។​ ចំណែកភាគីខាងម៉ូតូស្គុបពីបាន​រងរបួសធ្ងន់ចំនួន២នាក់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ​ រីឯម្នាក់ទៀតរងរបួសស្រាល​បានរត់គេចខ្លួនបាត់ស្រមោល​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុរួចទើបទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកវាស់វែងយកម៉ូតូទាំងគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ​ ៕ ភារ៉ា ដង្កោ


ចែករំលែក៖