ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចល្បាតប៉ុស្តិ៍ទំនប់ទឹក ឃាត់ខ្លួនជនសង្ស័យ២នាក់ ឆែកឆេររកឃើញជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនមួយ

ចែករំលែក៖

ភ្នំពេញៈជនសង្ស័យ២ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចល្បាតប៉ុស្តិ៍ទំនប់ទឹក កំពុងឈរស្ពាយការបូបដោយមានកាសង្ស័យ ក៏ ឃាត់ខ្លួន ដោយ ឆែកឆេររកឃើញជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនមួយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវខាងក្រោយសណ្ឋាគាអ៊ីនធឺខន់ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមសម្ដីពីសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក បានឲ្យដឹងថា មុនកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ ទឹក បានជិះ ល្បាតនៅម្ដុំសណ្ឋាគា អ៊ីនធឺខន់ ក៏ប្រទះឃើញជនសង្ស័យទាំងពីរដើ រស្ពាយកាបូប ក៏មានការសង្ស័យហៅឈប់សួរនាំ នឹងឆែកឆេរនៅក្នុងកាបូបស្ពាយ ក៏បានរកឃើញជញ្ចីងមួយគ្រឿង ជាឧបរណ៍កសម្រាប់ថ្លឹងគ្រឿងញៀន ទើបចាប់ឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក។

បច្ចុប្បន្នជនសង្ស័យទាំងពីរសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ដើម្បីកសាងសុំណំរឿងចាត់ការទៅតាមច្បាប់៕ ស រស្មី


ចែករំលែក៖