កាលពីថ្ងៃទី៩ខែសីហា អង្គការសហ ប្រជាជាតិបានប្រកាសថា ពលរដ្ឋជាង ២០លាននាក់នៅក្នុងទ្វីបអាហ្វ្រិក ក្នុងនោះ មាន ប្រទេសយេមែនសូម៉ាលី ស៊ូដង់ខាង ត្បូង និងនីហ្សេរីយ៉ា ប្រឈមនឹងការស្លាប់ដោយសារអត់អាហារ។ ជាមួយគ្នានេះ អង្គការសហប្រជាជាតិ បានស្នើឲ្យបក្ខពួកធ្វើសង្គ្រាមនៅក្នុងប្រទេសទាំងនោះ បើក ផ្លូវ ដើម្បីផ្តល់ជំនួយមនុស្សធម៌ឲ្យបានទាន់ពេលវេលា។
នៅក្នុងសេចក្តីប្រកាស របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានសមាជិក១៥ប្រទេស បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីសង្គ្រាមស៊ីវិលនៅក្នុង ប្រទេសទាំងនោះ ដែល បន្តអូសបន្លាយធ្វើឲ្យពលរដ្ឋជាច្រើនស្លាប់ជាបន្តបន្ទាប់ ដោយ អត់អាហារ ។ ប្រទេសទាំងនោះកំពុង ប្រឈមនឹង គ្រោះរាំងស្ងួតមិនអាចបង្ក បង្កើនផលបានឡើយ។
អំពើហិង្សា សង្គ្រាមស៊ីវិល ការវាយ ប្រហារ បានកើនឡើងនៅបណ្តាប្រទេស ក្រីក្រក្នុងទ្វីបអាហ្វ្រិក ក្នុងនោះមានសាធារណរដ្ឋកុងហ្គោផងដែរ។ អំពើហិង្សា ការកាប់ សម្លាប់មនុស្សនៅខេត្តកាសៃ Kasai ភាគខាងលិចសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ។
របាយការណ៍ស៊ើបអង្កេត របស់ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្តីពី ការកាប់សម្លាប់មនុស្សនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ផ្អែកលើការ រៀបរាប់របស់ជនភៀសខ្លួននៅអង់ហ្គោឡា ជាអ្នកដែលបានគេចចេញពីហិង្សា ដែលបានកើតឡើងក្នុងខេត្តកាសៃ ភាគ ខាងលិចប្រទេស។ ហេតុការណ៍កាប់ សម្លាប់មនុស្សនេះ បានកើតឡើង ចន្លោះ ខែមិនា និងខែមិថុនាឆ្នាំ២០១៧នេះ ធ្វើឲ្យ មនុស្សស្លាប់ជាង២៥០នាក់។
ក្នុងហេតុការណ៍កាប់សម្លាប់ មនុស្ស មានក្រុមប្រយុទ្ធ២ដែលប្រឆាំងគ្នា នោះគឺ ក្រុមកាមូអ៊ីណា ណ្សាពូ Kamuina Nsapu ជាក្រុមប្រឆាំងនឹងរដ្ឋាភិបាល និងក្រុម បាណា មូរ៉ា Bana Mura។ កងកម្លាំងជាតិកុងហ្គោគាំទ្រក្រុមបាណា មូរ៉ា ហើយ ប្រហែលជាបានជួយឧបត្ថម្ភអាវុធដល់ ក្រុមប្រយុទ្ធមួយនេះ ដើម្បីវាយប្រហារ សហគមន៍ប្រជាជន Luba៕ ម៉ែវ សាធី