ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកឡិចស៊ីសរេចង្កូតបុកបង្កាន់ដៃស្ពាន អ្នកបើកបររបួសធ្ងន់

ចែករំលែក៖

 

ខេត្តពោធិ៍សាត់៖ រថយន្តម៉ាក ឡិចស៊ីស អអិច ៣០០ ពណ៌ស ១គ្រឿង បោះពួយក្នុងល្បឿនលឿនដូចហោះ រេចង្កូតបុកបង្កាន់ដៃ បណ្ដាលឲ្យរងរបួសអ្នកបើកបរធ្ងន់ម្នាក់ និងរងការខូចខាត់រថយន្តយ៉ាងដំណំផងដែរ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៧ នៅលើកំណត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចស្ពានថ្មទល់មុខទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិអូរស្ដៅ សង្កាត់ផ្ទះព្រៃ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មាននានាកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កម៉ាក ឡិចស៊ីស ចង្កូតឆ្វេង អអិច ៣០០ ពណ៏ស ជាកម្មសិទ្ធបុរសជាអ្នកបើកបរ តែគេមិនបានបញ្ចេញឈ្មោះនោះទេ គ្រាន់តែគាត់ជាយោធា(ធ្ងន់)។

ប្រភពព័ត៌មានដដែលខាងលើបន្តថា រថយន្តម៉ាក ឡិចស៊ីស គេឃើញធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះទៅដល់ចំណុចកើតហេតុខាងលើ ក៍បានរេចង្កូតទៅបុកបង្កាន់ដៃពេញទំហឹង បណ្ដាលឲ្យរងការខូចខាតរថយន្តសេរីទំនើបយ៉ាងដំណំ និងរងរបួសធ្ងន់អ្នកបើកបរជាម្ចាស់ផងដែរ។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា មូលហេតុក្នុងការគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរងរបួសអ្នកបើកបរធ្ងន់ម្នាក់នេះ គេមិនដឹងថា ក្នុងករណីផឹកសុីស្រវឹងស្រា រឺក្នុងករណីបង្រ្កាបបទល្មើសផ្សេងៗនោះឡើយ ហើយសមត្ថកិច្ចក៏មិនបានដកហូតវត្ថុតាងនោះដែរ ព្រោះពុំបានបង្កការខូចខាតធ្ងន់សម្បត្តិសាធារណៈ ចំណែកម្ចាស់រថយន្តបង្កត្រូវគេជួយបញ្ពូនទៅមន្ទីរពេទ្យបង្អែកខេត្ត៕ ប៉ឹម ពិន


ចែករំលែក៖