ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការ ឯកភាព ខណ្ឌចំការមន ចុះទៅបិទអាជីវរកម្ម ទីតាំងហ្គែម បាញ់ត្រីមួយកន្លែងដែលពុំមានច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ គណៈបញ្ជាការ ឯកភាព ខណ្ឌចំការមន ដឹកនាំដោយ លោក បុ៊ន សុភ័ក្រ្ត អភិបាល រងខណ្ឌចំការមននិងកម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្រ្កាបទីតាំងណេតមួយកន្លែងសង្ស័យបើកទូហ្គេមបាញ់ត្រីដោយខុសច្បាប់
ការចុះបង្រ្កាបនេះបានធ្វើឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ដឹកនាំដោយ លោក បុ៊ន សុភ័ក្រ្ត  បានបញ្ជាក់ថា ទីតាំងហ្គេម បាញ់ត្រី ខាងលើនេះ ពុំមានច្បាប់អនុញ្ញាតពី សាលារាជធានីភ្នំពេញនោះទេទើប លោក ព្រំ សំខាន់ អភិបាល ខណ្ឌចំការមន បញ្ជាឲ្យដឹកនាំកម្លាំងចម្រុះចុះ ទៅបិទទីតាំងហ្គែមខាងលើតែម្តង ។

លោក បុ៊ន សុភ័ក្រ្ត  បានបន្ដទៀតថា ទូរហ្គែមដែលកំពុងដំនើរការនេះមានចំនួន១ទូរ  ចំណែកតំណាង ម្ចាស់អាជីវកម្មទូរហ្គែម បាញ់ត្រី  ត្រូវបានបញ្ឈប់ឱ្យ ធ្វើអាជីវកម្មតពីពេលនេះតទៅ ប្រសិនបើជាម្ចាស់ទីតាំង ខាងលើនោះ មិនគោរពតាមកិច្ចសន្យា និងមានវិធានការតាមផ្លូវច្បាប់។

ប្រតិបត្តិការនេះសមត្ថកិច្ចដកហូតទូហ្គេមបានចំនួន១ទូ ត្រូវ បានរឹបអូសដឹកតាមរថយន្ដយកទៅរក្សាទុក នៅសាលា ខណ្ឌចំការមនជាបណ្ដោះអាសន្នរង់ចាំការ វាយកំទេចចោលនៅពេលក្រោយ ៕ ស រស្មី


ចែករំលែក៖