ព័ត៌មានទាន់ហេតុការណ៍៖

សំរាមនៅតែជាបញ្ហា និងកំពុងបំផ្លាញមុខមាត់ទីក្រុងស្អាត បរិស្ថានល្អ របស់សាលាខេត្តស្ទឺងត្រែងណាស់ដែរ

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ សាលាក្រុងស្ទឹងត្រែង គួរតែក្រឡេកមើលផង កុំដើររំលងបិទភ្នែក បិទមាត់ ខ្ទប់ច្រមុះ ធ្វើឲ្យខូចសម្រស់របស់ខេត្ត ព្រោះតែកាកសំណល់ចោលពាស់វាលពាសកាល ពេញផ្លូវ ទីសាធារណៈ គ្មានសណ្តាប់ធ្នាប់ ធ្វើឲ្យប៉ះពាល់សុខភាព ដល់ពលរដ្ឋគ្រប់រូប ឋិតក្នុងបរិវេណកែងមន្ទីរពេទ្យខេត្ត ឧស្សាហកម្ម និងសិប្បកម្មខេត្ត ទល់មុខធនធានទឹកនិងឧតុនិយម ជាពិសេសទៅទៀតកែងរបងលើផ្លូវ អតីតៈតំណាក់ស្តេចចាស់តែម្តង។

តាមការលើកឡើងរបស់ពលរដ្ឋ ក្នុងខេត្ត ក៏ដូចអាជីវករលក់ដូរបានលើកឡើងថា បញ្ហាសំរាមនេះនៅមានកកស្ទះ ដោយសារការសំអាត និងដឹកជញ្ចូន របស់សាលាក្រុង ហាក់បីដូចជាមិនសូវយកចិត្តទុកដាក់ ទៅលើការអនាម័យនេះប៉ុន្មាននោះទេ ព្រោះអីសំរាមនេះបើមានការដឹកជញ្ចូន ទៀងទាត់ហើយដឹកជញ្ចូនព្រឹកល្ងាច វាអាចនឹងអស់ហើយមិនគកស្ទះដូចរាល់ថ្ងៃនេះទេ ។

ប្រភពដដែលបានបន្តថា ប៉ុន្មានថ្ងៃនេះ ពួគគាត់មិនមានឃើញការដឹកជញ្ចូនសំរាមនោះទេទើបតែព្រឹកមិញនេះ ពួគគាត់ឃើញដឹកមួយឡាន ទើបធ្វើឲ្យស្ទះច្រើនឡើងៗ បើធ្វើរាល់ថ្ងៃជាប្រចាំប្រហែលជាមិនស្ទះដូចរាល់ថ្ងៃនេះទេ ហើយម្យ៉ាងវិញទៀតធុងសំរាមក៏គ្មាន បើមានក៏នៅតែហៀហូរដដែលហ្នឹង ព្រោះអីការដឹកជញ្ចូនគ្មានទៀងទាត់ដឹកព្រឹកបាត់ល្ងាច ដឹកមួយថ្ងៃបាត់បីថ្ងៃ មិនដូចការលើកឡើងរបស់លោកអភិបាលក្រុងដូចសព្វមួយដងនោះទេ។

លោកប៊ុន ណារី អភិបាលក្រុងស្ទឹងត្រែង បានឆ្លើយឆ្លងតាមទូរស្ទព៍នៅពេលព្រឹកថ្ងៃសុក្រទី១១ ខែ០៨ នេះថាៈ បញ្ហាសំរាមនេះលោកឲ្យកម្មករដឹករាល់ថ្ងៃមិនដូចការលើកឡើងរបស់ពលរដ្ឋទាំងនោះទេ ធម្មតាសំរាមមានរាល់ថ្ងៃព្រោះពលរដ្ឋយើងច្រើន ហើយការប្រើប្រាស់បរិភោគរួចកាកសំណល់ មិនចេះវិចខ្ចប់អាចចោលពាសវាល ពេលខ្លះអ្នកនៅឆ្ងាយពីរផ្សាជិះម៉ូតូយកមកក្រវែងចោលតាមចិត្តពេញផ្លូវតែម្តង ទើបធ្វើឲ្យក្រុម ប្រមូលសំរាមរបស់កម្មករសាលាក្រុងពិបាក់ក្នុងការប្រមូលបន្តិចហើយ។

លោកបញ្ចាក់ទៀតថា ការប្រមូលកាកសំណល់នេះជាបន្ទុករបស់ប្រធានគ្រប់គ្រងសំណល់ទេ មិនមែនលោកឡើយតែនេះលោកទទួលសំអាតក្នុងបរិវេណផ្សារ ចំណែកខាងអ្នកគ្រប់គ្រង សំណល់វិញគេទទួលយកតាមផ្ទះហើយមានប្រាក់កំរ៉ៃ យ៉ាងណាពីរម្ចាស់ផ្ទះនោះក៏លោកមិនដឹងដែរ លោកបន្តទៀតថា កម្មករួមទាំងតៃកង់សរុប៩នាក់ ក្នុងម្នាក់ទទួលប្រាក់ខែ ១ខែ៦០ម៉ីនរៀលពីរសាលាក្រុង ហើយរថយន្តដឹកនោះមាន១គ្រឿងធ្វើបានក្នុងមួយថ្ងៃពីរជើង គឺព្រឹក១ជើង ល្ងាច១ជើង ធ្វើរាល់ថ្ងៃមិនដែលខាននោះទេ។

គួររំលឹកថា នេះជាមុខមាត់របស់ថ្នាក់ដឹកនាំខេត្ត ចំពោះបញ្ហាសំរាមនេះ បើមួយឆ្លើយដាក់គ្នា អីចឹង តើថវិកាជាតិ ដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោមស ខេង និងលោកសាយ សំអាល់ ក្រសួងបរិស្ថានប្រគល់ឲ្យសាលាក្រុង សម្រាប់សំអាតអនាម័យកាកសំណល់ក្នុងខេត្ត ចំនួន២៣៧លានរៀលក្នុងមួយឆ្នាំនោះបើគិតទៅថ្លៃកម្មករ៩នាក់គុណ ក្នុង១ខែគុណ១ឆ្នាំមិនដល់១រយលានរៀលផង តើថវិកាជាតិនោះយកទៅណា ។

រីឯអង្គភាពគ្រប់គ្រងសំណល់មានផែនការប្រមូល សំណល់តាមផ្ទះហើយបានទទួលប្រាក់កម្រៃពីអតិថិជនមកវិញ សម្រាប់ការងារចំណាយក្នុងអង្គភាព ដើម្បីទុបនឹងថ្លៃប្រាក់ខែ កម្មករក្នុងអង្គភាព និងចំណាយទៅលើការចាក់ប្រេងជួសជល់រថយន្តជាដើម សម្រាប់ប្រមូលសំរាម របស់អង្គភាពមិនមានសេសសល់ទេ ចំណែកសំរាមដែលនៅសល់បរិវេណទីផ្សារ និងលើផ្លូវសាធារណៈជាបន្ទុករបស់សាលាក្រុង ដែលប្រើប្រាស់ថវិកាជាតិ មិនបាន ធ្លាក់ដល់ដៃអង្គភាពគ្រប់គ្រង សំណល់នោះទេ ៕ មាស សុផាត


ចែករំលែក៖