ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តម៉ាកព្រូសបុកម៉ូតូម៉ាកសេ ១២៥ ​ជាប់​ពីក្រោមក្រោយ​រថយន្ត​បណ្ដោយឲ្យ ស្ត្រី​មាន​ផ្ទៃពោះ​5​ខែ​រង​របួសធ្ងន់​

ចែករំលែក៖

ភ្នំពេញ ៖ ​បុរស​ជា​ប្តី​ជិះម៉ូតូម៉ាកហុងដាសេ ១២៥ឌុ​បប្រពន្ធមានផ្ទៃពោះ​5​ខែ​មកពីផ្សារ​ទិញ​ខោអាវ​នៅ​ផ្សារ​អូរ​ឡាំ​ពិ​ក​ហើយ​ក៏ត្រូវ​បុរសម្នាក់បានបើក​រថយន្តម៉ាកព្រូស​មួយ​គ្រឿង​ហើយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ក៏​បាន​ទៅ​បុក​ម៉ូតូ​ខាងលើពេញទំហឹង​អូស​ជាប់​ពីក្រោម​រថយន្តទៅមុខលែងរួច​បណ្ដោយឲ្យ ស្ត្រី​មាន​ផ្ទៃពោះ​5​ខែ​រង​របួសធ្ងន់​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ល្ងាច ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​លេខ​៣៧៤​កែង​នឹង​ផ្លូវ​លេខ​១៩៩ (​កែង​សាលា​ទួល​ស្វាយព្រៃ​) ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាម​ប្រភព​ព័ត៌មាន​ពីកន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​ម៉ាក ហុងដា C125 មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DH-0838 ជិះដោយ​បុរស​ម្នាក់ និង​មាន​ឌុ​ប​ស្ត្រី​មាន​ផ្ទៃពោះ​៥​ខែ​ជា​ប្រពន្ធ​ម្នាក់​នៅ​ខាងក្រោយ​ផង​ដែរ ​នោះ​បាន​ឌុ​ប​គ្នា​មក​ពី​ទិញ​ខោអាវ​នៅ​ផ្សារ​អូ​ឡាំ​ពិ​កតាម​បណ្តោយ​ផ្លូវ​លេខ​១៩៩ ក្នុង​ទិស​ដៅ​ពី​ជើង​ទី​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ក៏​ស្រាប់តែ​មាន​រថយន្ត ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2S-7141 បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧៤​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​អូស​ជាប់​ខាងក្រោម​បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​មាន​ផ្ទៃពោះ​5​ខែ រង​របួស​ធ្ងន់ ចំណែកឯ​បុរស​ជា​ប្តី​រង​របួសស្រាល ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់កន្លែងកើតហេតុហើយបានហៅរថយន្តសង្ក្រោះមន្ទីរពេទ្យ​ឯកជន បញ្ជូន​យក​ទៅ​ធ្វើការ​ព្យាបាល​ភ្លាមៗ ចំណែកឯ​រថយន្ត​បង្ក និង​ម៉ូតូត្រូវ​បាន​សមត្ថកិច្ច​វាស់វែង​រួច​ដទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕ ស រស្មី


ចែករំលែក៖