ព័ត៌មានទាន់ហេតុការណ៍៖

តខ្សែភ្លើងភ្លាត់ស្នៀតឆក់ស្លាប់បុរសម្នាក់នៅស្រុកជើងព្រៃ

ចែករំលែក៖

ខេត្តកំពង់ចាម៖ បុរសម្នាក់បានស្លាប់ភ្លាមៗដោយសារខ្សែភ្លើងឆក់ក្នុង ខណៈជនរងគ្រោះតខុសបច្ចេកទេស។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២និង២០នាទី ទី១៣ ខែសីហា ឆ្នាំ២០១៧ នៅភូមិស្វាយមាស ឃុំសំពង់ជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នាង សុភក្រ្ត័ ភេទប្រុសអាយុ៣០ឆ្នាំ រស់នៅភូមិឃំុខាងលើ។
ជនរងគ្រោះបានឆក់ខ្សែភ្លើងស្លាប់ក្នុងផ្ទខ្លួនឯង(តខុសបច្ជេកទេស)។

ករណីនេះក្រោយកើតហេតុសមត្ថកិច្ចនគរបាលជំនាញស្រុកបាត្រួតពិនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយខ្សែភ្លើងឆក់ពិតប្រាកដមែន។

សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ វណ្ណៈ


ចែករំលែក៖