ព័ត៌មានទាន់ហេតុការណ៍៖

Google ឥឡូវនេះទទួលស្គាល់ភាសាចំនួន 119 សម្រាប់ការសរសេរតាមរយៈសំលេងទៅជាអត្ថបទ

ចែករំលែក៖

ប្រសិនបើអ្នកខ្ជិលក្នុងការវាយសរសេរ ឥឡូវនេះមានវិធីនិយាយអោយទៅអត្ថបទរបស់ Google ដែលបានបន្ថែម 21 ភាសាផ្សេងទៀតនៅថ្ងៃនេះ។ ហើយនាំមកនូវភាសាចំនួន 119 សម្រាប់អ្នកប្រើដែលចង់សរសេរសារដោយការអានទៅទូរស័ព្ទរបស់ពួកគេ ដែលមានល្បឿនលឿនជាងបីដងរវាងការសសេរដោយដៃ។ ភាសាចំនួន 21 ដែលត្រូវបានបន្ថែម នាពេលបច្ចុប្បន្ននេះរួមមាន អាម៉ានី, បេឡារុស្ស, លាវ, ស៊ីនហាឡា, ស៊ូដង់, នេប៉ាល់, អ៊ូឌូ និងតាមិល។
Google បានប្រមូលគំរូនិយាយពីជនជាតិដើម និយាយឃ្លាធម្មតាសម្រាប់ការ update ។ ដំណើរការនេះបានហ្វឹកហ្វឺនទៅលើម៉ាសុីនម៉ូដែលសិក្សារបស់យើងដើម្បីយល់ពីសម្លេង និងពាក្យសម្ដីរបស់ភាសាថ្មី និងដើម្បីកែលម្អភាពអោយបានត្រឹមត្រូវ នៅពេលដែលបានបង្ហាញជាច្រើនទៀត ដែលក្រុមហ៊ុននេះបានឱ្យដឹងថានៅក្នុងការប្រកាសកំណត់ហេតុបណ្ដាញមួយ។ ការសរសេរតាមអានអាចត្រូវបានប្រើសម្រាប់ការស្វែងរកតាមរយះសំលេង និងគ្រប់កម្មវិធីរបស់ Google រួមមានទាំងកម្មវិធីបកប្រែផងដែរ។ Google ក៏បានណែនាំពីលក្ខណៈពិសេសដែលអនុញ្ញាតិឱ្យអ្នកប្រើប្រាស់បញ្ចេញមតិដោយនិយាយថា ” smiling emoji” ឬ “winky face emoji” ។ មុខងារ emoji គឺមានជាលើកដំបូងសម្រាប់អ្នកនិយាយភាសាអង់គ្លេសហើយនឹងត្រូវបានចេញផ្សាយជាភាសាដទៃទៀតក្នុងពេលឆាប់ៗនេះ។
ដើម្បីចូលដំណើរការមុខងារវាយសំលេង សូមដំឡើង Gboard
សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ឬ iOS ហើយជ្រើសរើសយកភាសារបស់អ្នកដោយចុច G បន្ទាប់មកជ្រើសរើសយកការកំណត់។ សម្រាប់ការស្វែងរកជាសំឡេង សូមប្រើកម្មវិធី Google ហើយជ្រើសរើសយកភាសារបស់អ្នកនៅក្នុងម៉ឺនុយការកំណត់សំលេងជាការស្រេច៕ ហេង លក្ខិណា

ចែករំលែក៖