ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ដើរមកលោតពីលើស្ពានជ្រោយចង្វាសម្លាប់ខ្លួនឯងដោយមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានដើរមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា បណ្ដាលឲ្យលិចខ្លួនបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កាលពីម៉ោងជាង០៨យប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ នៅចំណុចលើស្ពានជ្រោយចង្វាថ្មី ស្ថិតក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

យុវជនដែលលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វាខាងលើ មិនបានស្គាល់អត្តសញ្ញាណនោះទេ បើតាមសម្ដីបុរសម្នាក់មានឈ្មោះ សាលី អាយុ៣៥ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូកង់បី ស្នាក់នៅម្ដុំផ្សារកណ្ដាល ខណ្ឌដូនពេញ ដែលឃើញហេតុការខាងលើបាននិយាយប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានបើកម៉ូតូកង់បីដឹកភ្ញៀវពីផ្សារកណ្ដាលឆ្ពោះទៅជ្រោយចង្វាត្រើយខាងកើត ហើយបន្ទាប់ពីរូបគាត់បានដាក់ភ្ញៀវចុះរួច ក៏វិលត្រឡប់មកវិញដោយធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ(ពីលើស្ពានជ្រោយចង្វាថ្មី) ស្រាប់តែឃើញយុវជនម្នាក់ មានវ័យជាង២០ឆ្នាំ ពាក់អាវ ស ដៃខ្លី និងស្លៀកខោខ្មៅជើងវែង បានដើរពីកើតទៅលិចហើយក៏ដោះស្បែកជើងលោតពីលើស្ពានជ្រោយចង្វាថ្មីធ្លាក់ចូលទឹក ធ្វើឲ្យគាត់ឈប់ម៉ូតូកង់បីដើរទៅមើល ឃើញយុវជនរងគ្រោះខាងលើធ្វើដៃខ្វៃៗរហូតបាត់ខ្លួនតែម្ដងទៅ ខណះនោះរូបគាត់ក៏បានស្រែកឆោរឡោម និងមានមនុស្សប្រុសស្រី២ទៅ៣នាក់បានឃើញហេតុការនេះដូចគាត់ដែរ រហូតបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុតែម្ដង ។

ករណីលោតទឹកសម្លាប់ខ្លួននេះនៅមិនទាន់ដឹងថា មកពីមូលហេតុអ្វីនោះទេ៕ ជ្រោយពេជ្រ


ចែករំលែក៖