ខេត្តតាកែវ៖ ជនសង្ស័យដែលជាមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន៣ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកបាទី ឃាត់ខ្លួន ដែលហេតុការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០១៧ វេលាម៉ោង ម៉ោង១២ថ្ងៃត្រង់ នៅចំណុចបន្ទប់ជួលក្នុងភូមិទួលល្ហុង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ។
លោក ង៉ាន់ សារី អធិការស្រុកបាទីបានឲ្យដឹងថា កម្លាំងជំនាញបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាំងដូង បានឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចែកចាយ និងប្រើប្រាស់សារធាតុញៀន៣នាក់ ដែលទី១ឈ្មោះ អ៊ូ ចាន់ វាសនា ប្រុស អាយុ ២៩ឆ្នាំ មានស្រុកកំណើតនៅ ស្រុកត្រាំកក់ ខេត្តតាកែវ ទី២ឈ្មោះ ឆុំ សុវណ្ណធូរ អាយុ១៨ឆ្នាំ រស់នៅឃុំតាំងដូង ស្រុក បាទី ខេត្តតាកែវ និងទី៣ ឈ្មោះ អ៊ិន សុវណ្ណារ៉ា ប្រុស ស្រុកកំណើតនៅ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នៅក្នុងហេតុការណ៍បង្រ្កាបនោះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ម៉ូតូ១គ្រឿង ទូរស័ព្ទ១គ្រឿង ស្បោងសម្រាប់វិចខ្ចប់ និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីចាត់ការតាមប្បាប់៕ ភ្នំដា