ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូទៅទាក់ដៃចង្កូតជាមួយរថយន្តដឹកដីកិនខ្ទេចមួយកំណាត់ខ្លួន

ចែករំលែក៖

ខេត្តតាកែវ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅ នឹងកន្លែងកើតហេតុបន្ទាប់ពីបើកម៉ូតូទៅទាក់ដៃចង្កូតជាមួយរថយន្តដឹកដីមួយគ្រឿងកិនខ្ទេចមួយកំណាត់ខ្លួន ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ២០១៧ វេលាម៉ោង១០:០០នាទីព្រឹក ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ ៩៩-១០០ចំណុចភូមិកំពង់ជ្រៃ ឃុំស្មោងស្រុកទ្រាំង ខេត្ត តាកែវ ។

បើយោងតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ ជួប សារ៉េត ភេទ ប្រុស អាយុ ៥០ ឆ្នាំ មានទីលំនៅភូមិ ទួលកណ្តាល ស្រុក ព្រៃខ្លា ស្រុក កោះអណ្តែត ខេត្តតាកែវ ចំណែករថយន្តបង្ករហេតុម៉ាក HINO ពណ៍ខៀវ ពាក់ស្លាលេខ ចង្កូតស្តាំ PP-2447 អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។

ប្រពបានបន្តទៀតថា មុខពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូ ម៉ាក Honda Dream C125 ស៊េរី ២០១៥ ពាក់ស្លាកលេខ តាកែវ 1J-9149 ដោយបើកបរពីកើតបត់ទៅជើង រីឯរថយន្តមកពីទិសខាងត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុទំនងជាទាក់ដៃម៉ូតូជាមួយរថយន្ត ក៍ដួលចូលកង់ក្រោយរថយន្តហើយត្រូវបានរថយន្តខាងលើកិនសា្លប់ភ្លាមៗតែម្តង ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានកម្លាំងជំនាញប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូ កម្លាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីរង់ចាំការដោះស្រាយ ៕ ភ្នំដា


ចែករំលែក៖