ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកTOYOTAពន្លះម៉ូតូស្មាសរបួសធ្ងន់ម្នាក់ សង១៥០ដុល្លារបញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាកTOYOTA(ព្រូស)មួយគ្រឿងបើកបរដោយនារីស្រស់ស្អាតម្នាក់បទលឿន មិនប្រយ័ត្នធ្វើឲ្យយុវជនម្នាក់ម្នាក់ជិះម៉ូតូមួយគ្រឿង ហ្រ្វាំងមិនទាន់ ជ្រុលចង្កូតទៅបុកកាងមុខរងរបួសធ្ងន់កាលពីម៉ោងជិត៩ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅបណ្តោយផ្លូវកែវចិន្តា ត្រង់ចំណុចមុខផ្សារកសិករជ្រោយង្វា ភូមិ៣សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

រថយនបង្ក្តម៉ាកម៉ាកTOYOTA(ព្រូស) ពាក់ស្លាកលេខ ភ្នំពេញ 2AI-1627 បើកបរដោយស្ត្រីម្នាក់អាយុប្រហែលជាង៣០ឆ្នាំ មិនត្រូវបានគេស្គាល់ឈ្មោះនោះទេ។​

ចំណែកម៉ូតូរងគ្រោះ ម៉ាកស៊ុយសាគីស្មាស ពណ៍ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ 1G-8579 បើកបរដោយយុវជនម្នាក់ឈ្មោះរឿន រ័ត្ន អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានសំណង់ខនដូរ នៅភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបើកបរតាមផ្លូវកែវចិន្តាក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ បានបទឆ្វេងត្រឡប់ក្រោយវិញយ៉ាងលឿនបន្ទាប់ពីបទបានពាក់កណ្តាលផ្លូវក៏មានម៉ូតូរងគ្រោះបើកបរស្របទិសគ្នាតាមក្រោយក្នុងល្បឿងយ៉ាងលឿនមកដល់ចំណចុកើតហេតុហ្វ្រាំងមិនទាន់ក៏ជ្រុលចង្កូតទៅបុកកាងមុខផ្នែកចំហ៊ាងខាងឆ្វេងយ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តបង្ករងការខូចខាតធ្លាក់កាងមុខ។​

ក្រោយកើតហេតុម្ចាស់ម៉ុូតូនិងម្ចាស់រថយន្តបានសម្របសម្រួលគ្នា ដោយខាងភាគីរថយន្តបង្កសង់ថ្លៃខូចខាត់ឲ្យទៅភាគីខាងម៉ូតូចំនួន១៥០ដុល្លាដើម្បីបញ្ចប់រឿង។ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសំរាកព្យាបាលនៅឯមន្ទីរពេទ្យឯកជន៕ ជ្រោយពេជ្រ


ចែករំលែក៖