ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលក្រុងភ្នំពេញ បញ្ជាឲ្យអាជ្ញាធរខណ្ឌ តាមចាប់ ឡាន ដឹកម៉ូតូជម្លៀសពីហាងបញ្ចាំ ទៅរកទីតាំងថ្មី នៅជាយក្រុងវិញ ឲ្យបានទាំងម្ចាស់ និងអ្នកនៅទីក្រោយខ្នង មកទទួលខុសត្រូវចំពោះមុខច្បាប់

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ បញ្ជាឲ្យអាជ្ញាធរមាន សមត្ថិកិច្ច ខណ្ឌទាំង ១២ ត្រូវតាមចាប់ឲ្យបាន ចំពោះរថយន្ដ ដែលកំពុងជម្លៀស ដឹកជញ្ជូនម៉ូតូ ចេញពីហាងបញ្ចាំ នៅខណ្ឌទួលគោក និងសែនសុខ ទៅលាក់ទុក្ខ នៅទីតាំងថ្មី ក្នុងទឹកដីខណ្ឌដង្កោ( ជាយក្រុងវិញ ) ទាំងម្ចាស់ និងអ្នកនៅពីក្រោយខ្នង មកផ្ដន្ទាទោសតាមច្បាប់ ។

លោក ឃួង ស្រេង បានបញ្ជាបែបនេះ ខណៈ លោក កោះប្រជុំ ជាមួយ ចៅហ្វាយ ខណ្ឌ ទាំង១២ ក្រោមឱវាទ រឿង បញ្ចប់ មិនឲ្យមាន ការដាក់តាំង លក់រថយន្ដ គុកជេ នៅទីលានប្រជាធិបតេយ្យ ក្នុងទឹដីខណ្ទ ដូនពេញ និងរឿង ហាងបញ្ចាំ អត់ច្បាប់ ដែលកំពុងអាជីវកម្ម នៅទឹកដីខណ្ឌទាំង១២ កាលពី ព្រឹកថ្ងទី ១៦ សីហា ឆ្នាំ ២០១៧ នៅសាលាក្រុង ។

តាមការបញ្ជាក់ឲ្យដឹងពី ចៅហ្វាយខណ្ឌ ទួល គោកថា៖ ក្រោយពីបើកយុទ្ធនាការបង្ក្រាប់ ទីតាំង ហាងបញ្ចាំ អត់ច្បាប់ នៅទឹកដីរបស់ខ្លួន រួចមក មានហាងខ្លះ ដឹងខ្លួនក៏បានលួចជម្លៀស ដឹកម៉ូតូដែលខ្លួនទទួលពីចោរកម្ម យកទៅរកទីតាំងលាក់ទុកថ្មី នៅ ជាយក្រុង វិញ ។

ក្រោយពីដឹងរឿងនេះភ្លាម លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏ បានបញ្ជាឲ្យអាជ្ញាធរ ខណ្ឌ រួមសហការជាមួយសមត្ថិកិច្ច ត្រូវចុះទៅចាប់ភ្លាមផងដែរ មិនបាច់ សួរយោបល់ក្រុងទៀតទេ ត្រូវចាប់ ទាំងម្ចាស់ និងអ្នកនៅពីក្រោយខ្នង យកមកផ្ដន្ទាទោសទៅរាមផ្លូវច្បាប់ ។

ដោយឡែករឿង អ្នកគុកជេរ លក់ឡាន នៅទីលាន ប្រជាធិបតេយ្យវិញ លោកចៅហ្វាយខណ្ឌដូនពេញ ថា៖ រឿងរថយន្ដ ដែលកំពុងដាក់លក់នៅទីលានប្រជាធិបតេយ្យ គុកជេ នេះ អាជ្ញាធរខណ្ឌ និងធ្វើសេចក្ដីជូនដំណឹងទៅពួក គេឲ្យរកទីតាំងថ្មី ក្នុងរយៈពេល កន្លះ ខែ រួចហើយអាជ្ញាធរយើង និងចុះចាប់ ប្រមូលបោសសម្អាត់ទីតាំងនោះឲ្យអស់ ក្រោយពីយើង បានជូនដំណឹងទៅពួកគាត់ជាមុនរួចមក ៕ សំរិត


ចែករំលែក៖