ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវចុះពិនិត្យ ហាងបញ្ចាំចំនួន៤កន្លែងនៅម្លុកទួលសង្កែ

ចែករំលែក៖

ភ្នំពេញ៖ ហាងទទួលបញ្ចាំចំនួន៤កន្លែង នៅក្នុងសង្កាត់ទួលសង្កែត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវដឹកនាំដោយគណៈអភិបាលខណ្ឌឫស្សីកែវ ចុះត្រួតពិនិត្យតាមអនុសាសន៍របស់ឃួងស្រេង អភិបាលរាជធានីភ្នំពេញ កាលព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ។

ទីដែលចុះត្រួតពិនិត្យនោះ គឺសុទ្ធតែហាងបញ្ចាំ២៤ម៉ោង លើ២៤ម៉ោង រួមមានទីតាំងទី១ ស្ថិតនៅផ្ទះលេខគ្មានលេខផ្លូវផ្សារសាំហាន់ភូមិបាក់ទូក សង្កាត់ទួសង្កែទី១ ម្ចាស់ឈ្មោះប៊ុន ធួន ភេទប្រុស អាយុ៤៨ឆ្នាំ រីឯទីតាំងទី២ ទី៣ យីហោសេរីម្លិះ២ ស្ថិតនៅផ្ទះលេខ៤០៥ និង២៨៨BEo ផ្លូវលេខ៩០៧ ភូមិចុងខ្សាច់សង្កាត់ទួលសង្កែ ម្ចាស់ឈ្មោះកញ្ញាស្រុីន សុប៉ុញ្ញាគា អាយុ២៤ឆ្នាំ និងទីតាំងទី៤ យីហោចែមានហេង ស្ថិតនៅផ្លូវលេខ៩០៧ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

នៅក្នុងការចុះត្រួតពិនិត្យទីតាំងហាងទទួលបញ្ចាំ២៤ម៉ោងចំនួន៤កន្លែងខាងលើនេះ ដឹកនាំដោយ លោកជាពិសីអភិបាលនៃគណះអភិបាលខណ្ឌឬស្សីកែវ និងលោកប្រាជ្ញ សីហា អភិបាលរងខណ្ឌ និងកម្លាំងចំរុះជាច្រើនរូបទៀត ។នៅពេលចុះមកដល់ទីតាំងទាំង៤ខាងលើគណកម្មការយើងពិនិត្យឃើញថាមានអាជ្ញាបណ្ណអាជីវកម្មទទួលប្រាតិភោគដោយអនុប្បទានរបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុលេខ០០៥ ចុះថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៧ហត្ថលេខាដោយលោកអូនព័ន្ធមុន្នីរ័ត្ន ហើយម្ចាស់ទីតាំងសេវាកម្មក៏បានយល់ព្រមសហការជាមួយគណះកម្មការចំរុះផងដែរ។

ជាមួយគ្នានោះលោក ជា ពិសី ក៏បានណែនាំរបស់តម្រូវឲ្យម្ចាស់ទីតាំងសេវាកម្មអាជីវកម្មទទួលបញ្ចាំទាំងនោះត្រូវបញ្ឈប់ការទទួលបញ្ចាំ ២៤ម៉ោងដោយតម្រូវឲ្យពួកគាត់បើកធ្វើអាជីវកម្មតែពេលថ្ងៃតែប៉ុណ្ណោះ។ បើសិនពួកគាត់មិនគោរពតាមគោលការណ៍ណែនាំរបស់អាជ្ញាធរទេ អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យហាងទទួលបញ្ចាំទាំង៤ទីតាំងខាងលើនេះ គណៈកម្មការចម្រុះបានដកហូតម៉ូតូចំនួន២គ្រឿង ដែលគ្មានឯកសារត្រឹមត្រូវ ពីហាងទទួលបញ្ចាំយីហោប៊ុនធួន យកមករក្សារទុកនៅប៉ុស្តិ៍ទួលសង្កែដើម្បីចាត់ការតាមនីតិវិធី ហើយបិទហាងបញ្ចាំមួយនេះដោយសារឆែកឆេរឃើញឯកសារមិនប្រក្រតី និងហួសសុពលភាព ៕ អារុណរះ


ចែករំលែក៖