ព័ត៌មានទាន់ហេតុការណ៍៖

នគបាលខេត្តកំពង់ឆ្នាំង បង្រ្កាបករណីគ្រឿងញៀន ឃាត់មនុស្សបាន១១នាក់ និង ថ្នាំ១៦កញ្ចប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យដែលជាក្រុមជួញដូរ ប្រើប្រាស់ថ្នាំញៀន ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយនគរបាលស្រុកកំពង់ត្រឡាច និងស្រុកទឹកផុស ចាប់បានជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ។

សមត្ថកិច្ចបាន ឲ្យដឹងថា មុនពេលឃាត់ខ្លួននេះ សមត្ថកិច្ចនគរបាលខេត្តបានសហការជាយនគរបាលស្រុកកំពង់ត្រឡាច ឃាត់ខ្លួនជសង្ស័យបានម្នាក់ដែលបានរកឃើញថា បានរក្សាទុកករណីរក្សាទុក និងជួញដូរនូវសារធាតុញៀនខុសច្បាប់នៅភូមិស្វាយបាកាវ ឃុំតាជេស ស្រុកកំពង់ត្រឡាច ។

ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានសួរនាំតាមជំនាញ បានស្រាវឈានទៅឃាត់ខ្លួនជនសង្ស័យ១០នាក់ផ្សេងទៀត នៅភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបានធ្វើដកហូតនូវវត្ថុតាងមួយចំនួនមានថ្នាំ ញៀនប្រភេទម៉ាទឹកកកចំនួន១៦កញ្ចប់ ទូរស័ព្ទដៃ១២គ្រឿង ជញ្ជីងថ្លឹងថ្នាំ១គ្រឿង ម៉ូតូ៦គ្រឿង និង សម្ភារៈសម្រាប់សេពថ្នាំញៀនមួយចំនួនផងដែរ ។

នៅពេលនេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖