ព័ត៌មានទាន់ហេតុការណ៍៖

នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនចុះបង្ក្រាប ជនជាតិចិនជាង២០០នាក់ ពាក់ព័ន្ធបទល្មើសចាប់ជំរិតទារលុយ តាមប្រព័ន្ធ Internet

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិចិនមួយក្រុមរហូតជាង២៣១នាក់ក្នុងនោះស្រី២៨នាក់ ពាក់ព័ន្ធបទល្មើសចាប់ជំរិតទារលុយ តាមប្រព័ន្ធ Internet ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំកម្លាំងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី មានការចូលរូមពីនគរបាល និងអាជ្ញាធរមូលដ្ឋានផងដែរ ។

ក្នុងប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខុនដូមួយកន្លែងគ្មានលេខ ក្បែតផ្សារទួលគោក ផ្លូវលេខ៥៧៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការឃាត់ខ្លួន ជនជាតិចិនប្រុសស្រីខាងលើនេះចំនួន២៣១នាក់ និងដកហូតសម្ភារៈជាច្រើន ដែលពួកគេទុកសម្រាប់ប្រើប្រាស់ បទល្មើសចាប់ជំរិតទារលុយ តាមប្រព័ន្ធ Internet ផងដែរ ៕ស តារា

 


ចែករំលែក៖