ព័ត៌មានទាន់ហេតុការណ៍៖

ដើមជ្រៃអាយុកាលជាង២០០ឆ្នាំបាក់សង្កត់មនុស្សបណ្តាលឲ្យស្លាប់និងរបួស៧០នាក់

ចែករំលែក៖

យ៉ាងហោចណាស់មានមនុស្ស១២ នាក់ស្លាប់ និង៥២នាក់ទៀតរងរបួស នៅពេលដែលដើមជ្រៃ មានអាយុកាល ជាង២០០ឆ្នាំ បានបាក់សង្កត់លើហ្វូង មនុស្សពេលចូលរួមក្នុងពិធីបុណ្យសាសនា មួយនៅលើកោះ Madeira ប្រទេសព័រទុយ ហ្គាល់ កាលពីថ្ងៃទី១៥ ខែសីហា។

ឃ្លីបវីដេអូបានបង្ហាញឲ្យឃើញថា ដើមឈើយ៉ាងធំបានដួលរលំទៅលើហ្វូងមនុស្សដែលចូលរួមពិធីបុណ្យ ធ្វើឲ្យពល រដ្ឋធ្លាក់នៅក្នុងសភាពចលាចល។ នៅក្នុងចំណោមអ្នកស្លាប់នោះក៏មានកុមារ២នាក់ផងដែរ។

ហេតុការណ៍ខាងលើកើតឡើងនៅ វេលាថ្ងៃត្រង់ ពេលដែលសាសនិកជាច្រើន ប្រមូលផ្តុំគ្នានៅខាងក្រៅដើម្បីអបអរសាទរ ព្រះម៉ែឡើងទៅកាន់ឋានសួគ៌។ នេះជា ពិធីបុណ្យសាសនាធំបំផុតនៅលើកោះ Madeira ដែលទាក់ទាញមនុស្សជាច្រើន មកពីគ្រប់ទិសទីចូលរួម។

សាក្សីនៅកន្លែងកើតហេតុបាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រថា «ហេតុ ការណ៍ខាងលើពិតជារឿងដ៏រន្ធត់បំផុត ដែលកើតឡើងដោយចៃដន្យ» អ្នករង របួសនៅគ្រប់ទីកន្លែងក្បែរៗនោះ។

កម្លាំងជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុភ្លាមៗដើម្បីជួយដល់ជនរង គ្រោះ។ សាក្សីនៅកន្លែងកើតហេតុបាន ឲ្យដឹងថា ដើមជ្រៃខាងលើ ត្រូវបានទល់ទ្រ ២ឆ្នាំមកហើយ។ កាលពីឆ្នាំ២០១៦ ពិធី បុណ្យត្រូវបានលុបចោលដោយសារតែ ភ្លើងឆេះព្រៃនៅក្បែរនេះ។

នាយករដ្ឋមន្ត្រីព័រទុយហ្គាល់លោក Marcelo Rebelo de Sousa បានធ្វើដំណើរ ទៅកាន់កន្លែងកើតហេតុ ដើម្បីពិនិត្យមើល ស្ថានការណ៍។ មន្ត្រីក្នុងតំបន់បានប្រកាស កាន់ទុក្ខ៣ថ្ងៃដល់ជនរងគ្រោះខាងលើ៕ ម៉ែវ សាធី


ចែករំលែក៖